ប៉ូលិសបង្ក្រាបចលាចលបូលីវី កំពុងបាញ់ទឹកកម្លាំងខ្ពស់ដាក់ក្រុមបាតុករជាវេជ្ជបណ្ឌិត និងនិស្សិតពេទ្យ ព្រោះមិនពេញចិត្តនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតី អេបូ ម៉ូរ៉ាឡេស ដែលប្រកាសថា នឹងនាំគ្រូពេទ្យពីប្រទេសជិតខាង ដូចជាគុយបាជាដើមមកព្យាបាលប្រជាជនជំនួសប្រសិនបើគ្រូពេទ្យបូលីវីមិនព្រមទទួលយកគោលនយោបាយបន្ថែមម៉ោងធ្វើការរយៈពេល២ម៉ោង តាមការកំណត់របស់រដ្ឋាភិបាល ។ក្នុងរូបភាពដែលបង្ហាញនេះ គឺទុយោទឹកបានបាញ់ដាក់បាតុករម្នាក់រត់ផាស់ក្រញាំពីក្រុមបង្ក្រាប ៕
ចែករំលែកព័តមាននេះ