ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រម​ព្រៀង​​លុប​ចោល​​​កូដកម្ម​​អត់​​អាហាររបស់​​ពួកអ្នក​​​ទោស​​ប៉ាឡេស្ទីន​

14 ឆ្នាំ មុន

ពួក​អ្នក​​​ទោស​​ប៉ាឡេស្ទីន​នៅ​​​អ៊ីស្រាអែល និង​​អាជ្ញាធរ​​ពន្ធនាគារ​បាន​ចុះ​​​ហត្ថ​លេខា​​កាលពី​​​ថ្ងៃទី​១៤ឧសភា​​លើ​កិច្ច​​ព្រមព្រៀង​​​មួយ​ក្រោម​​​ការ​​​ធ្វើ​​​អាជ្ញាកណ្តាលរបស់​​​​អេហ្ស៊ីប​​ដើម្បី​​លុប​ចោល​​​កូដ​កម្ម​​​​​​អត់​អាហារ​គ្នា​​ច្រើន​​​ក្នុង​​គុក​​ដែល​​ការ​អូស​បន្លាយ​​​​កូដកម្ម​​​បែប​នេះ​​អាចជំរុញ​​​ឱ្យ​​ផ្ទុះ​​អំពើ​​​ហិង្សា​​នានា ។

​អ៊ីស្រាអែល​​​បាន​សុខ​ចិត្ត​​​ទទួល​យក​​ការ​ទាម​ទារ​​​សំខាន់​​៣​របស់​​​ពួក​​អ្នក​ទោស​​គឺ​លុប​ចោល​​ការឃុំ​ឃាំង​គ្មាន​ពេល​​កំណត់​ដោយ​គ្មាន​ការ​​​កា​ត់​​ទោស​ លុប​ចោលការ​​បង្ខាំង​​​អ្នក​​ទោស​​ឱ្យ​​នៅ​ដាច់​តែ​​ឯង​​និង​​​​អនុញ្ញាត​ឱ្យ​​​មាន​ការ​​មក​សាក​សួរ​​​សុខទុក្ខ សម្រាប់​​​ពួកអ្នក​​ទោស​​​មាន​​ដើម​កំណើត​​​នៅ​ហ្គា​​​ហ្សាជា​​​ថ្នូរ​នឹង​ការ​​សន្យា​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​​​ផ្អាក​​រាល់​​អំពើ​​ភេរវកម្ម  ព្រមទាំង​​​រាល់​កូដ​កម្ម​​​អត់​អាហារ​​ថ្មីៗ ។​

ប្រធាន​ក្លឹប​​​អ្នក​​ទោស​ប៉ា​ឡេស្ទីន​​ លោក​​កាដ​ឌូរ៉ា​ហ្វារេស ថ្លែង​ប្រាប់​​AFP​ថា រាល់​ចលនា​​ប៉ាឡេស្ទីន​​បាន​​ចុះ​​​ហត្ថលេខា​លើ​កិច្ច​​ព្រម​ព្រៀង​​​​មួយ​ក្នុង​ពន្ធ​នាគារ​​  ASHKELON ​ភាគ​​ខាង​​ត្បូង​​​​អ៊ីស្រាអែល​ដើម្បី​បញ្ឈប់​​​កូដកម្ម​​​អត់​អាហារ៕