ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​​​បាញ់​បង្ហោះ​​​យាន​អវកាស SOYOUZ TMA-O4M

14 ឆ្នាំ មុន

ទីភ្នាក់ងារ​​អវកាស​​សហព័ន្ធ​រុស្ស៊ី  ROSCOSMOS  រាយ​ការណ៍​​ថា យាន​​អវកាស​​​រុស្ស៊ី​​ SOYOUZ TMA-O4M ​​ជាមួយ​អវកាស​យានិក​៣នាក់​​ជិះ​​ក្នុង​នោះ​ ត្រូវ​បាន​បាញ់​បង្ហោះ​​​​​ចេញពី​ទីតាំង​បាញ់​បង្ហោះ​​​​បៃកូនួរ ប្រទេស​កាហ្សាក់​​ស្ថាន​​កាលពី​ថ្ងៃទី​១៥ ឧសភា។
​យាន​អវកាស​​នោះ​​ត្រូវ​បាន​បាញ់​បង្ហោះ​​​នា​វេលា​​ម៉ោង​​​៧​ព្រឹក​​​ម៉ោងនៅក្រុង​​មូស្គូ​ ជាមួយ​​អវកាស​យានិក​​​រុស្ស៊ី​​២នាក់​​​លោក​​​ហ្គេន​​ណាឌី​ប៉ា​​ ដាល់​​កា និង​​លោក​​ស័រ​ហ្គេយ​ រឺវីន ព្រមទាំង​​អវកាស​​យានិក​​​​របស់​​​ NASA  លោក​​JOE ACABA ។ 

ក្រោយ​​ពី​ចូល​​ទៅ​កាន់​​ក្នុង​​​តារា​វិថី​​ ​​យានអវកាស​នោះ​​ត្រូវទៅ​​ភ្ជាប់​​ជាមួយ​​​ស្ថានីយ​​​អវកាស​អន្តរជាតិ​ISS នា​​​វេលា​​​ម៉ោង​៨​និង​​៣៩​នាទី​​​ម៉ោង​នៅ​​ក្រុង​មូស្គូ ។ ​នេះជា​ការ​ធ្វើ​​ដំណើរ​ទៅ​កាន់​​ទីអវកាស​​​​​លើក​ទី៤​​​​របស់​មេបញ្ជា​ការ​​​ក្រុម​ លោក​​ប៉ាដាល់​កា និង​ការ​​ឡើងទៅ​​កាន់​​ទីអវកាស​លើក​ដំបូង​​​របស់​​វិស្វករ​​​ខាង​បរិស្ថាន​​ លោក​​​វឺវីន ។

លោក​​​ ACABA ​ដែល​ធ្លាប់​​ទៅ​កាន់​​ទីអវកាស​លើក​ដំបូង​​​​កាលពី​ឆ្នាំ២០០៩​នោះ​នឹង​​​ប្រារព្ធ​​​ខួប​​កំណើត​​​​គំរប់​​៤៥​ឆ្នាំ​របស់​​លោក​​​នៅទី​​អវកាស​​នាព្រឹក​​​ថ្ងៃទី​១៧​​​ឧសភា​​ ​ក្រោយ​​យាន​អវកាស​​នោះ​ទៅ​ភ្ជាប់​​ជាមួយ​ស្ថានីយ​​​ ISS ។​ការបាញ់​​​បង្ហោះ​​យាន​អវកាស​របស់​​រុស្ស៊ី​នេះ ត្រូវ​​ពន្យារ​​ពេល​ដល់​​ទៅ២​​ខែ ក្រោយ​​​ការ​​ធ្លាយ​​​ខ្យល់​​ដែល​​រកឃើញ​​ត្រង់​ទ្វារ​ចូល​​ក្នុង​យាន​នោះ៕