ម៉ាស៊ីនឃោសនាផ្លូវការរាយការណ៍ថា ប្រធានាធិបតីមីយ៉ាន់ម៉ា(ភូមា) លោកថេនសេន និងប្រធានាធិបតីកូរ៉េខាងត្បូងលោកលីម្យុងបាក់ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៤ ឧសភា នៅទីក្រុងណៃពិដោ បន្ទាប់ពីលោកលីទៅដល់រដ្ឋធានីភូមានារសៀលថ្ងៃនោះ ។
ការពិភាក្សាគ្នារវាងមេដឹកនាំទាំង២ដែលប្រព្រឹត្តទៅដោយស្មោះស និងតម្លាភាពផ្តោតលើការពង្រឹងមិត្តភាពទ្វេភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការតំបន់របស់ប្រទេសទាំង២។
លោកលីម្យុងបាក់ ដែលមកបំពេញទស្សនកិច្ចមួយនៅភូមាគឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេមកកាន់ប្រទេសនេះពុំធ្លាប់មានចាប់តាំងពីជិត៣០ឆ្នាំមកហើយ។ យោងតាមកម្មវិធីនៃទស្សនកិច្ចនោះ លោកក៏នឹងជួបផងដែរជាមួយមេដឹកនាំប្រឆាំងភូមាលោកស្រីអួ៊ងសាន់ស៊ូជី នាថ្ងៃទី១៥ឧសភានៅទីក្រុងរ៉ង់ហ្គូន ៕
ចែករំលែកព័តមាននេះ