យោងតាមទូរទស្សន៍រដ្ឋ IRIBថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៥ឧសភាបានប្រហារជីវិតដោយព្យួរ.កនូវបុរសម្នាក់ដែលជាប់ចោទពីបទធ្វើឃាតអ្នកជំនាញការនុយក្លេអ៊ែរអ៊ីរ៉ង់ម្នាក់ ។
យោងតាមប្រភពនេះថា ជនឈ្មោះម៉ាជីដ ចាម៉ាលីហ្វាស៊ី ទទួលការចោទប្រកាន់ថា ជាភ្នាក់ងារម្នាក់របស់ផ្នែកស៊ើបការណ៍អ៊ីស្រាអែលMOSSAD ត្រូវប្រហារជីវិតដោយព្យួរ.កកាលពីព្រឹកថ្ងៃទី១៥ឧសភានៅក្រុងតេហេរ៉ង់ ។
លោកម៉ាស៊ូដ អាលី ម៉ូហាម៉ាឌី សាស្ត្រាចារ្យសាកលវិទ្យាល័យក្រុងតេហេរ៉ង់ត្រូវបានគេសម្លាប់កាលពីខែមករា ឆ្នាំ២០១០ ដោយសារគ្រាប់បែកទូរបញ្ជាមួយដាក់ជាប់នឹងម៉ូតូនៅជិតផ្ទះលោកស្ថិតនៅភាគខាងជើងក្រុងតេហេរ៉ង់ ។
អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា ធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ហើយបរិហារសហរដ្ឋអាមេរិកថា នៅពីក្រោយការធ្វើឃាតប្រឆាំងពួកអ្នកប្រាជ្ញអ៊ីរ៉ង់ ៕
ចែករំលែកព័តមាននេះ