កីឡាករប្រណាំងម៉ូតូជីភីអាមេរិក Colin Edwardsនឹងខកខានការប្រណាំង French Grand Prixដែលនឹងរៀបចំធ្វើនៅថ្ងៃទី២០ខែឧសភាបន្ទាប់ពីវះកាត់របួសឆ្អឹងដងកាំបិតដែលបាក់អំឡុងប្រណាំងវគ្គជម្រុះនៅ Randy de Puniet ខែមិថុនា ឆ្នាំទៅមិញ ។
Edwardsវ័យ៣៨ឆ្នាំបានខកខានរួចមកហើយនូវកម្មវិធីប្រណាំងនាប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យកន្លងមក។
ម្ចាស់ជើងឯកពិភពលោក World Superbike២ជំនាន់រូបនេះ មិនធ្លាប់ខកខានការប្រណាំង MotoGPម្តងណាទេក្នុងពេលចាប់អាជីពជាលើកដំបូងនាឆ្នាំ២០០៣។ លោកវេជ្ជបណ្ឌិត Javier Mirដែលជាអ្នកវះកាត់កីឡាករEdwardsផ្ទាល់ថ្លែងថា ឆ្អឹងដងកាំបិតឆ្វេងរបស់Edwardsបានបាក់៥កំណាត់ហើយត្រូវការស៊កដែកទប់១០បន្ទះ។ លោកបន្តថា ការវះកាត់ប្រព្រឹត្តទៅដោយជោគជ័យហើយរូបគេអាចចាប់ផ្តើមព្យាបាលកាយសម្បទាអំឡុងពេលមួួយសប្តាហ៍។
កន្លែងរបស់គេនឹងត្រូវជំនួសដោយកីឡាករជនជាតិអុីតាលី Chris Vermeulenដែលចេញមុខប្រណាំងចុងក្រោយកាលពីឆ្នាំ២០០៩។ Vermeulenបាននិយាយថា៖«ខ្ញុំរំភើបចិត្តខ្លាំងណាស់ដែលទទួលបានឱកាសចូលប្រណាំងMotoGPកម្រិតខ្ពស់ ហើយនេះជាអ្វីដែលខ្ញុំបានទន្ទឹងរង់ចាំជាយូរមកហើយ។ ប្រធានក្រុមប្រណាំងលោក Marco Curioniបានថ្លែងថា៖«សមាជិកក្នុងក្រុមជាច្រើនធ្លាប់បានធ្វើការជាមួយកីឡាករVermeulenពីមុនមក ហើយខ្ញុំជឿថា រូបគេ (Vermeulen)នឹងឆាប់ទទួលបានអារម្មណ៍ល្អជាមួយក្រុម។ Vermeulenជាកីឡាករជំនាញម្នាក់ខាងបញ្ជាម៉ូតូជីភី។ គេធ្លាប់យកឈ្នះការប្រណាំងនៅ Le Mansពីមុនមក ហើយស្គាល់យ៉ាងច្បាស់អំពីផ្លូវប្រណាំងនៅទីនោះ(បារាំង)។
ខ្ញុំសូមជូនពរឱ្យVermeulenជួបសំណាងល្អក្នុងពេលប្រណាំង និងសូមជូនពរសព្ទសាធុការដល់កីឡាករ Edwardsឱ្យគេឆាប់ជាពីរបួស» ៕


ចែករំលែកព័តមាននេះ