ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​​បុក​គូទ​អេស្កាវ៉ា​ទ័រ​​ពី​ក្រោយ​ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​ស្រាល​10​នាក់​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង​​ ៖ ​រថយន្ត​ដឹកអ្នកដំណើរ​រ​បស់ក្រុមហ៊ុន​«រិទ្ធិមុនី»​បាន​​បុកគូទ​​អេស្កាវ៉ាទ័រ​​ពី​ក្រោយ​​ពេញ​ទំហឹង​​ ​ខ​ណៈធ្វើដំណើរ​ស្រប​ទិសគ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ស្លា.ប់ ឯអ្នក​បើក​​​និង​អ្នក​ដំណើរ​ជិត​១០​​នាក់ទៀត​រងរបួស​​ធ្ងន់​និង​ស្រាល​ ។​ ហេតុ​ការណ៍​នេះ​​​កើត​ឡើងកាល​ពី​វេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​​ថ្ងៃទី១៤ ​ឧសភា​ នៅ​លើផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​​​ភូមិ​កំពង់​ព្រះ ឃុំកំពង់ព្រះ ស្រុក​សង្កែ ។

ខេត្តបាត់ដំបង​​ ៖ ​រថយន្ត​ដឹកអ្នកដំណើរ​រ​បស់ក្រុមហ៊ុន​«រិទ្ធិមុនី»​បាន​​បុកគូទ​​អេស្កាវ៉ាទ័រ​​ពី​ក្រោយ​​ពេញ​ទំហឹង​​ ​ខ​ណៈធ្វើដំណើរ​ស្រប​ទិសគ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់ ឯអ្នក​បើក​​​និង​អ្នក​ដំណើរ​ជិត​១០​​នាក់ទៀត​រងរបួស​​ធ្ងន់​និង​ស្រាល​ ។​ ហេតុ​ការណ៍​នេះ​​​កើត​ឡើងកាល​ពី​វេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​​ថ្ងៃទី១៤ ​ឧសភា​ នៅ​លើផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​​​ភូមិ​កំពង់​ព្រះ ឃុំកំពង់ព្រះ ស្រុក​សង្កែ ។

មន្រ្តី​ប៉ូលិស​​ចរាចរឲ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នក​ដំណើរ​នេះ​បុក​អេស្កាវ៉ា​ទ័រ​ពីក្រោយ ក្នុង​ទិស​ដៅ​ស្របទិសគ្នាពីកើត​ទៅលិច ខណៈ​​រថយន្ត​​​បើក​​ក្នុង​ល្បឿន​​លឿន​ ។ ​រថយន្ត​ក្រុង​បុក​គ្រឿងចក្រ​អេស្កាវ៉ា​ទ័រ​នោះ​ធ្លាក់ពីផ្លូវ​​​ជាតិ ខណៈរថយន្តខូច​ខាត​ទាំង​ស្រុង​​ផ្នែក​ខាងមុខ និងបណ្ដាលឲ្យព្រូ​រថយន្ត​​​ឈ្មោះ​សំ ដារ៉ា អាយុ២២ឆ្នាំ​ស្លាប់ ឯអ្នក​បើក​​​រងរបួសធ្ងន់ដោយ​កៀបជាប់​នឹង​ចង្កូត​ និង​អ្នកដំណើរ​ចំនួន៩នាក់​ទៀត​​​រង​របួស​ធ្ងន់​និង​ស្រាល ។

សាក្សីឃើញ​ផ្ទាល់ភ្នែក​​និយាយ​ថា​ ​គ្រឿង​ចក្រ​​អេស្កាវ៉ា​ទ័រ​កង់កៅស៊ូ​បើក​យឺត​ៗ​​ពីកើត​​ឆ្ពោះទៅលិច និង​រថយន្តក្រុង​បើកមក​ពីក្រោយ​ក្នុង​ល្បឿន​លឿន​ ។ ​​ពេល​ដល់​ក្បែរ​គ្នា​គេ​ឃើញ​ក្រុង​រថយន្ត​បន្ថែម​ល្បឿន​ប្រុង​វ៉ា​​អេស្កាវ៉ា​ទ័រ​ តែ​​ប្រទះ​រថយន្ត​យក្ស​២គ្រឿង​មកពីមុខ។ ដោយ​ទាល់​ច្រក​​រថយន្ត​ក្រុង​ងាក​ចង្កូត​មក​វិញបុកចំគូទ​អេស្កាទ័រ​ពេញទំហឹង​ពីក្រោយ​ដែល​មានប៉ែល​សម្រាប់​ឈូ​ស​ដីផង​ បណ្ដាល​ឲ្យ​រថយន​្តរួ​ញ​ផ្នែក​ខាង​មុខ​កៀបជាប់​អ្នក​បើក​បរ​និងព្រូ រីឯ​អ្នក​ដំណើរ​​ស្រែកលាន់​ទ្រហឹង​ក្នុង​រថយន្ត​​​ ។គ្រាន់​តែ​រយៈពេល​៤ថ្ងៃ​ក្នុងខែ​ឧសភា​នេះ​មាន​គ្រោះថ្នាក់​ចំនួន​៤​ករណី ​បង្ក​ដោយរថយន្ត​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​​ជាមួយ​​យាន​យន្តផ្សេងៗ​ទៀត​ និង​អ្នកថ្មើរ​ជើងផង​ ។

សមត្ថ​កិច្ច​ចរាចរ​និយាយ​​​ថា កាលពីថ្ងៃទី១១ ឧសភា មានរថយន្ត​ដឹក​អ្នក​​ដំណើរ​២​គ្រឿង​​​​បង្ក​គ្រោះថ្នាក់ចរាចរណ៍ ដែល១គ្រឿង​​​ប៉ះ​ទង្គិច​ជា​មួយរថយន្ត​នីស្សាន់​​នៅ​ចំណុច​​ច្រមុះ​ជ្រូក​ផ្លូវ​ឡា​អេ ​ក្នុងក្រុងបាត់​ដំបង​ តែ​មិនបង្កគ្រោះ​ថ្នាក់ដល់​មនុស្ស​ទេ។​ ឯ១​គ្រឿង​ទៀត​បានប៉ះទង្គិច​គ្នា​ជា​មួយ​គោយន្ត​កន្ត្រៃ​​នៅ​ក្នុង​ឃុំកកោះ​ស្រុក​ម៉ោង​ឫស្សី បណ្ដាល​ឲ្យ​របួស​អ្នក​ដំណើរជិត​១០នាក់ ហើយ​រថយន្ត​​​រអិល​ធ្លាក់​ចេញ​ពីផ្លូវ​ជាតិ ​។

នៅ​ថ្ងៃទី​១៤ ឧសភា រថយន្ត​ដឹកអ្នកដំណើរ​​១គ្រឿង​ទៀត​​បុកអ្នក​ថ្មើរ​ជើងម្នាក់​ស្លាប់នៅ​ចំណុច​​មុខ​សណ្ឋា​គារ​​«បាណន់»​ក្នុងក្រុង​បាត់​ដំបង ​។ សមត្ថកិច្ច​និយាយ​ថា​ ករណី​នេះ​ដោយសារ​តែ​ជនរង​គ្រោះ​ត្រូវ​រថយន្ត​​មួយគ្រឿង​ទៀត​បើក​កៀរ ហើយខ្ទាត​មកប៉ះរថយន្ត​ដឹកអ្នកដំណើ​រ​ ​រីឯ​រថយន្ត​បង្កបើក​គេច​បាត់​ ។ ​រយៈ​ពេល៤ថ្ងៃ​មានរថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​៤គ្រឿង​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្កឲ្យ​មនុស្ស២​នាក់ស្លាប់​ និ​​​​ង​មនុស្ស​ជិត​២០​នាក់ទៀត​រងរបួសធ្ងន់​និងស្រាល ​​។

លោក​សាត​ គីមសាន​ ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោកខេត្ត​​ឲ្យដឹង​​​ថា​ ​​គ្រោះថ្នាក់​ចរាចរ​ទាំងនេះ​គឺ​បណ្ដាល​មក​ពីការបើកបរ​មានការ​ធ្វេស​ប្រហែស មិន​គោរព​ច្បាប់បើក​បរ​ មិន​គោរព​សិទ្ធិ​គ្នាពេល​បើក​បរ និង​ខ្វះការ​ត្រួត​​ពិនិត្យ​ផ្នែកបច្ចេក​ទេស​យាន​យន្ត ​។
លោក​បញ្ជាក់ថា ក្នុងករណី​ខាងលើ​នេះ​ កំហុស​មួយ​ផ្នែក​បង្កដោយ​ភាគី​រថយន្ត​ដែល​បើក​​លឿន​ហួស​ហេតុពេក​ ដែល​ជាហេតុ​មិនអាច​គ្រប់​គ្រង​​ចង្កូតបាន​ពេលជួប​គ្រាអា​សន្ន ។​ ដូច្នេះ​ដើម្បីជៀស​វាង​គ្រោះថ្នាក់​មាន​តែ​អ្នក​បើក​បរ​យាន​យន្តត្រូវ​តែគោរព​ច្បាប់៕