ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

F1​បង្កើត​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​លើ​ករណី​អគ្គិ​ភ័យ​ឆាប​ឆេះ​ក្រុម Williams​កាល​ពី​ថ្ងៃ​ទី​13 ឧសភា

14 ឆ្នាំ មុន

សហ​​ព័ន្ធ​​ប្រ​ណាំង​​រថ​យន្ត​​អន្ត​រ​​ជាតិ​​ហៅ​​កាត់​ FIAបាន​​បញ្ជាក់​អះ​អាង​នៅ​ថ្ងៃទី​១៤ឧសភា​​ថា ខ្លួន​បាន​បង្កើត​គណៈ​កម្ម​ការ​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​អគ្គិភ័យ​នៅ​ក្នុងចំណត​​របស់​ក្រុម​ Williams។ កាល​ពី​ថ្ងៃ​ទី​​១៣ឧសភា​បន្ទាប់​ពី​កីឡាករ​របស់​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្លាយ​ជា​ជើង​ឯកកម្ម​វិធី Spanish Grand Prix ​មក​ចំណត​​ក្រុម Williams ត្រូវ​ភ្លើង​ឆេះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០​នាក់​រង​របួស​​ក្នុង​នោះ​ម្នាក់​រង​របួស​ធ្ងន់​ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ សហ​ព័ន្ធ​ប្រ​ណាំង​រថយន្ត​អន្តរជាតិ​បាន​និយាយ​ថា មាន​មនុស្ស​សរុប​៣១​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈ​មណ្ឌល​ព្យាបាល​ក្នុង​ទី​លាន​ប្រ​ណាំង Circuit de Catalunya ហើយ​បន្ទាប់​មក​៧​នាក់​ក្នុង​ចំណោ​ម​នោះ​​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទី​រ​ពេទ្យ​មួយ​ក្នុង​តំ​បន់​ក្នុង​ខណៈ​របួស​មាន​សភាព​ធ្ងន់​ ។

​ក្នុង​ចំណោម​អ្នក​រង​របួស​ភាគ​ច្រើន​ជា​សមា​ជិក​ក្នុង​ក្រុម​ Williams។ ពួក​គេ​រង​របួស​ខណៈ​ព្យាយាម​ពន្លត់​អណ្តា​ត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​។ ទោះ​ជា​យ៉ាង​ណាក្តី​ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពី​មាន​ការ​ជួ​យ​ពី​អាជ្ញា​ធរ​អេស្ប៉ាញ​។
​ក្រុម​Williams ​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ក្រុម​ប្រ​ណាំង​ផ្សេង​ក៏​ដូច​ជាសហ​ព័ន្ធ​ប្រ​ណាំង​រថយន្ត​អន្តរជាតិ​ដែល​បាន​ខ្នះ​ខ្នែង​ជួយ​ដល់​ខ្លួន​ទាន់​ពេល​វេលា​ ។​

​ទោះ​ជា​យ៉ាង​នេះ​ក្តី អនុ​ប្រ​ធាន​ក្រុមប្រ​ណាំង​​ Force India លោក Bob Fearnleyបាន​រិះ​គន់​លើ​បុគ្គ​លិក​ប្រ​ចាំ​ទី​លាន​ប្រ​ណាំង​ដែល​មាន​ការ​ធ្វេស​ប្រ​ហែស​និង​ធ្វើ​សកម្ម​ភាព​យឺ​ត​យ៉ាវ​។ លោក​ថា​៖«គ្មាន​ការ​ហ្វឹក​ហាត់ គ្មាន​វិធី​សាស្ត្រ​នៃ​ការ​ជួយ​សង្គ្រោះ​។​ ខ្ញុំ​បាន​ទៅ​មើល​ថា​តើ​កីឡាករ​ក្នុង​ក្រុម​ខ្ញុំ​សុខ​សប្បាយ​ដែរ​ឬ​យ៉ាង​ណា? យើង​ចាំ​បាច់​ត្រូវ​សម្លឹង​ជា​សំ​ខាន់​ទៅ​លើ​ការ​ហ្វឹក​ហាត់​បុគ្គ​លិក​ទី​លាន​ប្រ​ណាំង​» ៕