លោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្លឹបបិសាចក្រហមMan Utd បានរិះគន់លើគូប្រជែង ដែលទើបដណ្តើមជើងឯកក្របខណ្ឌប្រឺមីញេលីកអង់គ្លេស កាលពីពេលថ្មីៗកន្លងមក គឺក្លឹបMan City ថាវាហាក់ដូចជាឆាប់ពេក លុះត្រាតែ១០០ឆ្នាំទៅមុខ ទើបក្លឹបMan City ប្រៀបធៀបនឹងក្លឹបដែលមាលក្ខណៈប្រវត្តិសាស្ត្រដ៏ធំធេងដូចក្លឹប Man Utd បាន ។
គ្រូបង្វឹកអាយុ៧០ឆ្នាំ ថ្លែងថា «ពួកគេអាចទទួលជោគជ័យច្រើនប៉ុនណាក៏បានដូចដែលពួកគេត្រូវការ ប៉ុន្តែប្រវត្តិរបស់ក្លឹបនៅតែស្ថិតមកលើយើង ហាក់ដូចជាមិនចាំបាច់ត្រូវបារម្ភលើរឿងបែបនេះ ខ្ញុំយល់ថាពួកយើងមានប្រវត្តិសាស្ត្រនៃការទទួលជោគជ័យដ៏យូរលង់ និងពួកគេ(ManCity ) ត្រូវចំណាយពេលប្រហែល១សតវត្សទៀត ទើបមានប្រវត្តិប្រហាក់ប្រហែលនឹងយើង (Man Utd)» ។
កីឡាករក្លឹបMan Utd បានចូលរួមប្រកួតដ៏សំខាន់ជាមួយក្លឹបSunderland ដោយឈ្នះក្នុងលទ្ធផល១-០ជិតទទួលបានជើងឯកប្រឺមីញេលីក ប៉ុន្តែក្តីសង្ឃឹមរបស់ក្លឹបត្រូវរលត់ ត្រូវក្លឹបMan City ដណ្តើមយកជើងឯក ក្រោយពីខ្សែប្រយុទ្ធចំនួន២រូប គឺកីឡាករអេឌីនសេហ្គោ និងស៊ែឃីយ៉ូ អាហ្គូអេរ៉ូ ស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងម៉ោងបន្ថែមរយៈពេល៥នាទី ជួយឱ្យក្លឹបក្លាយជាជើងឯក ៕
ចែករំលែកព័តមាននេះ