ប្រភពពីទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៤ ឧសភា ផ្សាយថា លោកភេននីស៊ី អ៊ីតូ ជនជាតិជប៉ុនអាយុ២៩ឆ្នាំ អាចបង្កើតឯតទគ្គកម្មចម្លែកនៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រ«គីនណេសប៊ុក»ពីការរត់បានដូច«ស្វា» ។
គេអាចរត់លឿនដូចស្វាតាមរយៈការហ្វឹកហាត់រត់ដូចស្វាតាំងពីអាយុ៨ឆ្នាំកន្លះនៅក្នុងភូមិរបស់គេ និងបានវិវឌ្ឍន៍ទៅរកការរត់លឿននៅពេលអាយុ១៦ឆ្នាំ ដោយបច្ចុប្បន្ននៅតែមានអត្តចរិតចូលចិត្តរត់ដូចស្វាដដែល ។
ប្រភពបញ្ជាក់ថា បច្ចុប្បន្នលោកអីុតូ នៅមិនទាន់មានការងារធ្វើ និងត្រូវចិញ្ចឹមជីវិតដោយការសម្តែងអាការៈរត់ដូចសត្វស្វា ជាការងារពិសេស រួមទាំងស៊ីឈ្នួលបង្រៀនដល់មនុស្សដែលចង់ចេះរត់ដូចស្វា ។ លោកអីុតូសង្ឃឹមថា ការរត់ដូចស្វារបស់គេនឹងក្លាយជាកីឡាដ៏ពិសេសមួយក្នុងពេលអនាគត ៕


ចែករំលែកព័តមាននេះ