ក្រុមអ្នកទេសចរចិនក្នុងប្រទេសហ្វ៊ីលីពីន ភាគច្រើនត្រូវវិលត្រឡប់ទៅផ្ទះវិញចំថ្ងៃទី១៦ ឧសភា តាមតារាងកាលវិភាគ នេះបើតាមមន្ត្រីផ្នែកទេសចរចិននិយាយ ។ស្ទើរគ្រប់ក្រុមអ្នកទេសចរចិន ត្រូវត្រឡប់ មកប្រទេសវិញនៅថ្ងៃទី១៦ ឧសភា ដែលជាថ្ងៃចុងក្រោយនៃដំណើរកម្សាន្តរបស់ពួកគេនៅក្នុងប្រទេសហ្វ៊ីលីពីន ។
មានន័យថា នឹងគ្មានក្រុមទេសចរចិនស្នាក់នៅក្នុងប្រទេសហ្វ៊ីលីពីនទេបន្ទាប់ពីថ្ងៃទី១៦ ឧសភា ហើយករណីនេះមិនជាប់ពាក់ព័ន្ធនឹងស្ថានភាពតានតឹងនៅកោះ Huangyan ទេ ។ នៅថ្ងៃអាទិត្យទី១២ ឧសភា មានអ្នកទេសចរចិន២៤ក្រុម ដែលមានមនុស្សចំនួន៦៨២នាក់នៅក្នុងប្រទេសហ្វ៊ីលីពីន។
តាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ឧសភា រដ្ឋាភិបាលចិន បានស្នើឱ្យអ្នកទេសចរក្នុងស្រុកពន្យារពេលធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព ។ទីភ្នាក់ងារទេសចរភាគច្រើនក្នុងប្រទេសចិនបានពន្យារពេល ឬផ្អាកការធ្វើដំណើរទៅកាន់ប្រទេសហ្វ៊ីលីពីន ហើលសន្យាថានឹងសងប្រាក់វិញដល់អតិថិជនរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ