ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ឪពុក​ម្តាយ​ចិញ្ចឹម​បីបាច់​កូន​មាន​លក្ខ​ណៈព្រងើយ​កន្តើយ​

14 ឆ្នាំ មុន

តាម​ទី​ភ្នាក់​ងារ​​សារ​ព័ត៌​មាន​ដេលី​ម៉េល​ ​របស់​អង់​​គ្លេស​បាន​ផ្សព្វ​ផ្សាយ​រូបភាព​គួរ​ឱ្យ​តក់​ស្លុត​របស់​ឪពុក​ម្តាយ​ ​និង​រូប​ភាព​​កុមារ​ចាប់​ពី​ទារកមក​​ ដែល​ទទួល​រង​ការ​ចិញ្ចឹម​បីបា​ច់​រក្សា​ប្រកប​ដោយ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​មាន​លក្ខ​ណៈ​ប្រមាថ​ ។

សម្រាប់​រូបភាពដែល​បង្ហាញ​នៅទី​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ថា​ ក្មេង​នោះ​​អាច​ប្រ​ឈម​មុខ​នឹងគ្រោះថ្នាក់​ដល់​ជីវិត​ចំពោះ​ទង្វើ​ដ៏​ព្រងើយ​កន្តើយ​ ដែល​ការ​ចិញ្ចឹម​បីបាច់​កូន​ប្រៀប​ដូច​ជា​វត្ថុ​លេង​សើច​ចាត់​ទុក​ថា​ជាការ​ប្រមាថ​​ដ៏​ធ្ងន់​ធ្ងរ​​ ។

រូបភាព​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ថា​ ​បើ​​ក្រឡេក​​​​មួយ​ភ្លែត​អាច​ជារូបភាព​គួរ​ឱ្យ​អស់​សំណើច​ ប៉ុន្តែ​មហាជន​ទូទៅ​ប្រហែល​ជាគ្មា​ន​ជំនឿ​ចិត្ត​ថា​ ​ឪពុក​ម្តាយ​នឹង​ប្រព្រឹត្ត​បែប​មិន​គប្បី​ទៅ​លើកូន​របស់​ខ្លួន​ក្នុង​ឥរិយា​បថ​បែប​នេះ​ឡើយ​ ៕