ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិនកាត់បន្ថយទុន​បម្រុង​កាតព្វ​កិច្ច​​ធនាគារ​ដើម្បីជួយ​សេដ្ឋកិច្ច

14 ឆ្នាំ មុន

ប្រទេស​ចិន​បាន​និយាយ​នៅថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​ទៅថា​​​​ ​ខ្លួន​នឹងកាត់​បន្ថយ​​ប្រាក់បម្រុង​​សម្រាប់​ធនាគារ ​​បន្ទាប់​ពីមាន​ការខក​ចិត្ត​ចំពោះ​ទិន្ន​ន័យ​សេដ្ឋកិច្ច​ដែល​បង្កើនការភ័យ​ខ្លាចពី​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​ជាតិ​ខ្លាំង ។ធនាគារកណ្តាល​ចិននិយាយ​ថា ​ខ្លួននឹង​កាត់
ប​ន្ថយ​តម្រូវ​ការ​ប្រាក់​បម្រុង​ធនាគារ​ចំនួន​០,៥​ភាគ​រយ​ដែលនឹ​ង​​មាន​ប្រសិទ្ធ​ភាពចាប់​ពីថ្ងៃ១៩ ​ឧសភា​តទៅ​ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ធនាគារ​​​ផ្សព្វ​ផ្សាយ​ ​។

សកម្មភាព​នេះកើត​ឡើង​​ដូចការ​រំពឹង​ទុក​បន្ទាប់ពីប្រទេស​ចិនបាន​ចេញរបាយ​ការណ៍ស្តីពី​កំណើន​ផលិតផល​ឧស្សាហ​កម្មកាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ ធ្លាក់​ចុះក្នុង​ខែមេសា ដែល​មិន​ធ្លាប់​មានក្នុង​រយៈពេល​​​​៣ឆ្នាំចុង​ក្រោយ ​ហើយ​តួលេខផ្សេងៗ​ក៏​ធ្វើឲ្យ​ស្រងាក​ចិត្ត​ផងដែរ​ ​​​​បន្ថែម​សម្ពាធដល់​គោល​នយោបាយ​សម្រាល​រូបិយវត្ថុ​​របស់រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង ។ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង​ ធ្លាប់បាន​កាត់បន្ថយ​ អត្រា​ប្រាក់​បម្រុង​​ធនាគារ​ចំនួនពីរ​លើក​រួច​ទៅ​ហើយ​គិតចាប់​តាំងពី​ខែធ្នូ ​ស្របពេល​ព្យា​យាម​​ស្វែង​រកការ​ពង្រីកប្រាក់​កម្ចីដើម្បី​កំណើន​សេដ្ឋ​​កិច្ច​ ​ប៉ុន្តែអ្នក​សេដ្ឋកិច្ច​ថា មាន​គោលនយោ​បាយ ​ឧបត្ថម្ភ​​បន្ថែម​​ ។ កំណើន​សេដ្ឋកិច្ច​ចិន​ក្នុងត្រីមាស​ទីមួយ​ឆ្នាំ​​២០១២ ​មានចំនួន​៨,១​ភាគរយ ​វាជាតួ​លេខ​​មួយ​​ទាបបំផុត​ក្នុងរយៈ​ពេល៣ឆ្នាំ​ចុងក្រោយ ។

គោលដៅរបស់រដ្ឋា​ភិបាល​​ចង់​បាន​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​៧,៥​ភាគរយ ធ្លាក់ចុះ​ជាង​ការ​ចង់​បាន​លើក​មុន​​​​៩,២ភាគ​រយ​ទាបជាង​​កំណើន​សេដ្ឋ​កិច្ច​​ឆ្នាំ២០១១​ដែលមាន​​១០,៤​ភាគរយ ​។បន្ទាប់ពី​វិធានការ​ខាងលើ​ចូលជា​ធរ​មាន​ ហើយ​នោះ ​ទុនបម្រុង​​កាតព្វ​កិច្ច​សម្រាប់​ធនាគារ​ធំៗ​នឹងធ្លាក់ចុះ​មកត្រឹម​២០​ភាគរយ ​។ ​ចំណែក​​​ធនាគារ​តូចៗត្រូវ​រក្សា​ទុន​បម្រុង​កាតព្វកិច្ច​១៦,៥​ភាគរយ​ ។
​លោក​Zhou Hao ​អ្នកសេដ្ឋ​កិច្ច​នៃ​ក្រុម​ហ៊ុន​ANZ Global​ Markets​​និយាយ​ថា​ នេះ​ពិត​ជា​សកម្ម​ភាពគោ​លនយោបាយ​ដ៏ត្រឹម​ត្រូវ​របស់​ធនាគារ​កណ្តាល​ចិន​ ។

អ្នកវិភាគ​បាន​គិត​ទុក​​មុន​កាល​ពីដើម​ខែនេះ ជ​ាពិសេស​បន្ទាប់​ពីអតិផរ​ណាបាន​​ធូរ​​ស្រាល​ ជួយ​ឲ្យរដ្ឋា​ភិបាល​មានចន្លោះ​ក្នុង​ការ​​សម្រាល​គោល​នយោបាយ​រូបិយវត្ថុ​តាមរយៈ​​ការ​កាត់​បន្ថយ​ទុន​បម្រុង​​កាតព្វ​កិច្ច ។ប្រទេស​ចិន​​បាន​និយាយនៅថ្ងៃសុក្រ ទី១១ ឧសភាថា តម្លៃទំនិញ​ដែលជា​មូល​​ហេតុ​ចម្បង​​នៃ​អតិ​ផរណា ​កើនឡើង​៣,៤​​ភាគ​រយ​​ក្នុង​​ខែ​មេសា​  តែ​ធូរ​ស្រាលជាង​​​ខែ​មីនា​ ដែលមាន​អតិ​ផរណា​ដល់​៣,៦ភាគរយ ។

លោកLian Ping ប្រធានអ្នកសេដ្ឋកិច្ចនៃ​ធនាគារ Communication និយាយថា ​មិន​ថា ពាណិជ្ជ​ក​ម្មបរ​​ទេស ការ​វិនិយោ​គ ​ចំណូល​ពន្ធ និង​កំណើនឥណទាន ពួកវាបានបង្ហាញនូវ​បាតុ​ភូត​នៃការធ្លាក់ចុះយឺត ។​ធនាគារកណ្តាលទម្លាក់ទុនបម្រុង​​កាតព្វកិច្ច នា​ពេលនេះ ​នឹងជួួយពង្រឹង​សេដ្ឋកិច្ចដែល​រង្គោះ​រង្គើ ។ ប្រទេស​ចិនបាន​ប្រកាស​ពីការ​កើន​ឡើង​នៃ​ការនាំចូល​ចំនួន​០,៣ភាគរយ​ក្នុងខែ​មេសា​ ស្រប​ពេលការ​នាំចេញ​កើន​ឡើង​៤,៩​ភាគរយ ៕