ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍​នេះមហា​សេដ្ឋីលេខ​១ពិភព​លោក​Carlos Slim​ខាតបង់​ប្រាក់​​ចំនួន​១៧​ពាន់​​លាន​ដុល្លារ

14 ឆ្នាំ មុន

​បុរសអ្នក​មានប្រាក់​ច្រើនជាង​គេបំផុត​លើ លោក​បាន​បាត់បង់​ប្រាក់​ចំនួន​១៧,១​ពាន់​លាន​ដុល្លារ​ក្នុងសប្តាហ៍នេះ​ ដោយសារ​ក្តីបារម្ភ​ទៅ​​លើ​ពាណិជ្ជ​កម្មរបស់​ក្រុមហ៊ុនJP Morgan Chase &Co.តម្លៃ២ពាន់លានដុល្លារខាតបង់  ​ម្យ៉ាង​ទៀតតម្លៃប្រាក់​អឺរ៉ូចុះ​ថោក​ជំរុញ​​ឲ្យផ្សារ​​ហ៊ុន​​Standard & Poor 500 ធ្លាក់​ចុះទាបពីរខែ។

លោកCarlos Slim មហា​​សេដ្ឋីលេខ​១ក្នុង ​លោកបាន​ខាតបង់​​ប្រាក់​ជា​ច្រើន​។ ​ក្រុម​ហ៊ុន​Mexican Mogul Fortune ខាត​បង់​ប្រាក់​​ចំនួន​៤,២ពាន់​លានដុល្លារ​ក្នុងរយពេល​មួយសប្តាហ៍​ព្រោះ​ផ្សារហ៊ុន​របស់ខ្លួនឈ្មោះ​America Movil SAB(AMXL)​ធ្លាក់​ចុះ​៣,៨២​ភាគរយ​ វា​​ជា​​សប្តាហ៍​ខាតបង់​ច្រើន​បំផុតគិត​ចាប់​តាំងពី​ឆ្នាំ​​២០១១ ​។

ក្រុមហ៊ុន​ខាងផ្នែក​បណ្តាញ​Wireless ធំ​បំផុត​ក្នុងសហរដ្ឋ​អាមេរិក និយាយ​ថា កាលពី​ថ្ងៃ​ទី​៨ ឧសភា ខ្លួនបាន​ចំណាយប្រាក់​​ប្រហែល​​​៣,៤ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ភាគ​ហ៊ុន​បន្ថែម​នៃ​ក្រុម​ហ៊ុន​ប្រតិបត្តិការ​ទូរស័ព្ទ​របស់ប្រទេស​​ហូឡង់​Royal KPN NV​(KPN) ដើម្បី​​ពង្រីក​មហិច្ឆតា​ក្រុមហ៊ុន ​Mogul ។

អ្នកវិនិយោគ​Movil​ អាមេរិក​បាន​មើល​​​ឃើញបញ្ហា​ជាច្រើន​ចំពោះលោក ​Carlos Slim ក្នុង​ការទិញ​ក្រុមហ៊ុន​KPN ​។ នេះបើ​តាមសម្តី​របស់​លោក​Jos Versteeg ​អ្នកវិភាគ​នៃ​ធនាគារ​Theodoor ​Gillissen​ នៅក្នុង​​ទីក្រុង​Amsterdam​។ គាត់បន្ថែម​ថា លោក​Slim ត្រូវ​បាន​គេ​មើល​​ឃើញថា ​មាន​បញ្ហាធ្ងន់​ធ្ងរ​ក្នុង​ការ​បោះ​ជំហានចូល​ទីផ្សារ​Telecom ​អឺរ៉ុប។ គាត់​មិន​បានទទួល​​ជោគ​ជ័យទេ​ក្នុង​ប្រទេស​​អេស្ប៉ាញ ​អីុតា​លី ស៊ែប៊ី ​និងប៉ូឡូញ។ ហេតុនេះ​វា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​​ជំនួញ​ដ៏​ជោគ​ជ័យ​បំផុត​របស់​ប្រទេស​អាមេរិកឡា​ទីន​​រូប​នេះ​ឈឺ​ចាប់ ។ លោក​Carlos Slim វ័យ​៧៤​ឆ្នាំ​​មាន​ប្រាក់​សរុប​ចំនួន៦៩,៦​ពាន់​លាន​ដុល្លារ ។

ក្នុងរយៈ​ពេល​​មួយសប្តាហ៍កន្លងទៅ​ ប្រាក់​អឺរ៉ូ​​ធ្លាក់ចុះខ្លាំងគិតចាប់ពីឆ្នាំ២០០៨ ព្រោះ ប្រទេសក្រិកព្យាយាម​តស៊ូរៀប​ចំរដ្ឋា​ភិបាល ​ហើយ​ក្តីបារម្ភ​ចេះតែកើន​ឡើងថា ​ធនាគារ​​អេស្ប៉ាញ​​​មានប្រាក់​ទុនស្ទើរ​។ ផ្សារហ៊ុនS&P 500 ធ្លាក់ចុះ​១,១៥​ភាគរយ ​ស្របពេល​ផ្សារ​​ហ៊ុន​STOXX ​នៅអឺរ៉ុប​ធ្លាក់ចុះ​០,៤១​ភាគរយ ៕