ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាឡៃឡាម៉ា​​​​ចោទ​ចិន​ថា​​ប៉ង​​បំពុល​​ព្រះអង្គ​

14 ឆ្នាំ មុន

ប្រមុខ​​សង្ឃទីបេ​ដាឡៃឡាម៉ា បាន​ចោទ​​​​ប្រកាន់​​ថាពួក​​ភ្នាក់​ងារ​​​​សម្ងាត់​​ចិន​​ប៉ុនប៉ង​​​​ធ្វើ​ឃាត​​ព្រះអង្គ​​ដោយ​បញ្ជូន​​ពួក​នារី​ដែល​មាន​​សំលៀក​​បំពាក់​​​និង​សក់​មាន​ជាតិ​ពុល ។​

​ពេល​សម្ភាសន៍​ពីរឿង​នេះ​ជាមួយ​​កាសែត​អង់​គ្លេស​​​  SUNDAY TELEGRAPH  សម្តេច​​​សង្ឃ​​ដាឡៃឡា​ម៉ា ឆ្លើយ​ថាមែន​​​​ហើយ​​ពួក​នារី​​ទាំងនោះ​​មាន​សក់​​និង​សំលៀក​បំពាក់​​មាន​​លាយ​ជាតិ​ពុល​​​មក​​​ស្កាត់​​​ជួបព្រះអង្គ​ ដោយ​និយាយ​​ថាពួ​ក​នាង​​​មា​នជំងឺ​​​ហើយ​ចង់​​​ឱ្យ​ព្រះអង្គ​​​​សូត្រ​​មន្ត​ជួយ​ឱ្យ​​ជំងឺ​​ពួក​នាង​​​បានជា​​សះស្បើយ​​​ក្នុង​បំណង​​​ឱ្យ​ព្រះ​អង្គ​​យក​ដៃ​ស្ទាប​​ពួកគេ ។  ព្រះអង្គ​​បន្ត​ទៀត​​ថាពួកគេ​ជា​ប្រភេទ​នៃ​​ភ្នាក់​ងារ​​​ស៊ើប​កាណ៍​​ដែល​​យើង​​បានទទួល ។ ​យើង​ពុំ​ប្រាកដ​១០០%​ទេ ព្រោះ​​ពុំ​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​​បាន ។

មាន​​ព្រះជន្ម​៧៦ព្រះ​វស្សា ដាឡៃឡាម៉ា​ជ័យ​លាភី​​​ពាន​​រង្វាន់​​​ណូបែល​​សន្តិភាព​​​​ឆ្នាំ​​១៩៨៩ ត្រូវ​ទទួល​​នា​ថ្ងៃទី​​១៤ឧសភា​​​នៅឯព្រះ​​​វិហារ​​សាំង​​​ប៉ូល​​ទីក្រុង​​ឡុង​​ដ៍ នូវ​ពាន​រង្វាន់​​​ TEMPL-ETON ជា​​​​ពាន​រង្វាន់​​ផ្តល់​ចំពោះ​បណ្តា​​សកម្ម​ភាព​​​មនុស្សធម៌​ ឬ​សកម្ម​ភាព​​ជួយ​គ្នា​​ទៅវិញ​ទៅ​មក​ និង​ការ​​យោគយល់​​គ្នា​អន្តរ​-​សាសនា ។​

​ចិន​បានត្រួត​​ត្រា​តំបន់​​​ទីបេ​ចាប់តាំងពី​​ឆ្នាំ១៩៥០​ មក ។ ​អាជ្ញាធរ​ចិន​​តែង​ចោទ​ប្រកាន់​​ពួកទីបេ​​​និរទេស​ខ្លួន ​ហើយ​​ជាពិសេស​ដាឡៃ​ឡាម៉ា​ ថាអុជអាល​​​​ឱ្យ​មាន​ការ​​​បះបោរ​​​​របស់​​​​​​ប្រជាជន​​​ទីបេ​ប្រឆាំង​នយោបាយ​របស់​ខ្លួន៕