ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះទង្គិចបង្ហូរ​ឈាមគ្នា​​រវាង​​សហគមន៍​​​2​​នៅលីបង់​

14 ឆ្នាំ មុន

បណ្តា​សាក្សី​​និង​ប្រភព​​ព័ត៌​មាន​​សន្តិសុខ​​​រាយការណ៍​​កាលពី​ថ្ងៃទី​១៣ឧសភា​​ថា ការ​​ប្រយុទ្ធ​​គ្នានានា​​រវាង​បណ្តា​សមាជិក​សហគមន៍​​​អេឡាហ្វីត​ ដែល​​គាំទ្រ​ប្រធានាធិបតី​​​ស៊ីរី​លោកបាចា​អាល់​អាសាដ និង​សមាជិក​​សហ​គមន៍​​ស៊ុន​នីត​​​​ បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​យ៉ាង​តិច​​៣​នាក់ នៅទី​ក្រុង​​​ទ្រីប៉ូលី​របស់​​​លីបង់ ។

ការប៉ះទង្គិច​គ្នា​នានា​​​ដោយ​​កាំភ្លើង​​បាញ់​គ្រាប់​​​រ៉ុក្កែត​ និង​កាំភ្លើង​​ស្វ័យ​ប្រវត្តិ​​ចាប់​ផ្តើម​​​ពី​យប់​​​ថ្ងៃទី១២មក​ទី​១៣ឧសភា​​​ក្នុង​តំបន់​​​​​ពួក​អាឡា​​​ ហ្វីត​និង​​​ក្នុង​​បណ្តា​​​សង្កាត់​​​ជិត​ខាង​​ដែល​​​មាន​ពួក​​ស៊ុន​នីត​​ភាគ​​ច្រើន​​នៃទីក្រុង​កំពង់​​​ផែនោះ​ ស្ថិត​​​នៅ​​​ចម្ងាយ​៧០គ.ម​​ខាងជើង​​ក្រុង​បៃរូត ។​

​សហគមន៍​ពួក​​អាឡា​​​ហ្វីត​​តូចមួយ​​រស់​នៅ​​​ក្រុង​ទ្រី​​ប៉ូលី ដែល​ទទួល​ជន​ភៀសខ្លួន​​ស៊ីរី​ជា​ច្រើន​​ចាប់តាំងពីចាប់​​ផ្តើម​​​​ការ​បះបោរ​​ប្រឆាំង​លោក​បាចា​អាល់​អាសាដ​​មក ខណៈដែល​ពួក​ស៊ុន​នីត​​​ដែល​មាន​ភាគ​ច្រើន​​នៅ​​ក្រុង​ទ្រីប៉ូលី​​ជា​អ្នក​​ប្រឆាំង​​យ៉ាង​ខ្លាំង​​ចំពោះ​​អំពើ​​​បង្ក្រាប​​​​​ការ​បះបោរ​​​របស់​​រដ្ឋអំណាច​​ស៊ីរី ។  ការប៉ះ​ទង្គិចគ្នា​​ ទាំងនោះ​​ញ៉ាំងឱ្យ​មានការ​ភ័យ​ខ្លាចចំពោះ​​ការ​​​រាល​ដាល​​នៃអំពើ​​​​​ហិង្សា​​​នៅ​លីបង់់​​​ ខណៈ​​ដែល​​ក្នុង​ប្រទេស​នោះ​​​ស៊ីរី​​នៅតែ​មាន​​ឥទ្ធិ​ពល​​​ខ្លាំង ក្រោយ​ពីការ​​​ដក​​​កងទ័ព​​ចេញ​ពីប្រទេស​នោះ​ក្រោម​ការ​គាប​សង្កត់​​​របស់​អន្តរជាតិ​​កាលពី​ឆ្នាំ២០០៥​​មក ។​

​ទីភ្នាក់​ងារ​ព័ត៌​មាន​​​ផ្លូវ​ការ​​​លីបង់​​រាយការណ៍​​​​ថា ​ទាហាន​​លីបង់​​ម្នាក់​​រង​ការ​បាញ់​ប្រហារ​​ពី​​ខ្មាន់​​កាំភ្លើង​​ដៃត្រង់​​​ស្ថិត​ក្នុង​​​​ចំណោម​​អ្នក​ស្លាប់​​​​ ។  ​ក្នុង​​សេចក្តី​ប្រកាស​មួយ​កងទ័ព​​ប្រកាស​ពី​ការ​បញ្ជូន​​ កង​កម្លាំង​បន្ថែម​​ទៅកាន់ទីក្រុង​​នោះ​ ហើយ​កងយោធា​តាម​ប្រមាញ់​​​ពួកជន​ប្រដាប់​អាវុធ​​​ដើម្បី​​ស្តារ​ភាព​​​ស្ងប់​ស្ងាត់​​ឡើង​វិញ ។ សេចក្តី​​ប្រកាស​​​នោះ​​បញ្ជាក់​​ថា​​ទាហាន​​២នាក់​​ត្រូវរបួស​​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​៕​