មនុស្ស៨នាក់បានត្រូវស្លាប់និង១៤នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី១៣ឧសភាក្នុងការបុកគ្នារវាងរថយន្ត២គ្រឿងនៅក្រុងប៉េកាំងនិងក្នុងការបុកបន្តកន្ទុយគ្នានានានៅខេត្តហ៊ឺណាន់់ ភាគកណ្តាលចិន ។
ក្នុងសេចក្តីប្រកាសមួយការិយាល័យគ្រប់គ្រង ចរាចរណ៍ក្រុងប៉េកាំងនិយាយថា រថយន្តមួយគ្រឿងបើកតាមផ្លូវមិនសូវល្អមួយបានបុកជាមួយរថយន្តបឺសមួយគ្រឿងនាវេលាម៉ោង១៥ម៉ោងក្នុងស្រុកតាមផ្លូវថ្នល់មួយនៃស្រុក HUAIROU ជាយក្រុងភាគខាងជើងក្រុងប៉េកាំង ។
នាថ្ងៃទី១៣ឧសភានោះដែរមានការបុកបន្តកន្ទុយគ្នាជាច្រើនតាមផ្លូវថ្នល់មួយក្នុងទីក្រុង KAIFENG ខេត្តហុឺណាន់បណ្តាលឱ្យមនុស្សស្លាប់៤នាក់ ហើយមនុស្ស៩នាក់ទៀតត្រូវរបួស។ ក្នុងពេលមានការបុកបន្តកន្ទុយគ្នាទាំងនេះនាវេលាម៉ោង៥ម៉ោងក្នុងស្រុកផ្លូវថ្នល់នោះគ្រប់ដណ្តប់ដោយអ័ព្ឌយ៉ាងក្រាស់មើលផ្លូវមិនច្បាស់៕


ចែករំលែកព័តមាននេះ