ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​ស៊ីរី​​វាយ​​លុក​​លើ​​ភូមិ​មួយ​​និង​​វាយ​ប្រហារ​​ក្រុងឌូម៉ា​ស្លាប់​​30នាក់​

14 ឆ្នាំ មុន

កងទ័ព​​ស៊ីរី​​កាលពី​ថ្ងៃទី​១៣ឧសភា​​​​បានធ្វើ​ការ​វាយ​​លុក​​លើ​ភូមិ​​មួយ​នៃខេត្តហាម៉ា (ភាគ​​កណ្តាល​)​ និង​វាយ​ប្រហារ​​លើក្រុង​​ឌូម៉ា​​ជិត​​ក្រុង​ដាម៉ាស់​​១ខែ​ក្រោយការ​ប្រកាស​បទឈប់​បាញ់​​គ្នា​ក្នុង​ប្រទេស​​ ។​ប្រតិបត្តិការ​​ទាំងនេះ​​របស់​កងទ័ព​​ព្រម​ទាំង​ការ​​ប្រយយុទ្ធ​គ្នា​​​រវាង​កងទ័ព​និងពួកទាហាន​​​ផ្តាច់​ខ្លួន​​​ដែល​បណ្តាលឱ្យ​​មនុស្សស្លាប់​​​សរុប​៣០​នាក់​​កើត​មាន​​មុនពេល​​ដាក់ទណ្ឌកម្ម​ថ្មី​ៗ​របស់​អឺរ៉ុប​និង​ខណៈ​​ដែល​ជិត​២ភាគ​៣នៃ​អ្នក​សង្កេត ការណ៍អ.ស.ប​ ទាំង​៣០០​នាក់​​ត្រូវ​​បាន​មក​ដល់​​ប្រទេសស៊ីរី​រួចហើយ ។​

អង្គការ​​សិទ្ធិ​​មនុស្ស​​ស៊ីរី​​​OSDH រាយ​ការណ៍​​ថា ជន​ស៊ីវិល​​៥​នាក់​​ក្នុង​នោះ​​មាននារី​ម្នាក់​​បាន​​ត្រូវ​​កងទ័ព​​រដ្ឋាភិបាល​​សម្លាប់​ក្នុង​​ការ​​វាយ​លុក​​លើ​ភូមិ​តាម៉ាណាអាត​​អាល់​ ហ្គាម ខេត្ត​​​ហាម៉ា​ ។  ក្រៅពី​​​នេះ​​ទៀត​មនុស្ស​​១៨​នាក់​​ត្រូវ​របួស​​ក្នុង​នោះ​​​៣​នាក់​​​​របួសធ្ងន់​​រួច​​ផ្ទះ​ជា​ច្រើន​​ខ្នង​ត្រូវភ្លើង​​​ឆេះ​ក្នុង​ការវាយ​ប្រហារ​​នោះ ។

នៅ​មាន​ការ​វាយ​ប្រហារ​​​ដទៃៗទៀត ពិសេសនៅ​ខេត្តហ្គោ​ដឺរ៉ាអា​ ដែល​​នៅទី​នោះ​​ទាហាន​​​៥​នាក់​ស្លាប់ក្នុង​ការ​ប្រយុទ្ធ​គ្នា​ព្រមទាំង​​នៅក្រុង​​គូសសឺអៀរ ខេត្ត​ហូម ជា​កន្លែង​​មាន​ជន​ស៊ីវិល​​ស្លាប់​២​នាក់ ។​តាម​តួលេខ​របស់​​OSDH ថា​​អំពើ​​​​ហិង្សា​កាលពី​ថ្ងៃទី​​១៣​ឧសភា​​​ក្នុងទូទាំង​​ប្រទេស​សរុប​មានជនស៊ី​វិល​​ស្លាប់​២២​​នាក់​ ​ទាហាន​​ស្លាប់​​​៦​នាក់​​​និង​ពួកឧទ្ទាម​​ស្លាប់​២នាក់ ៕