អ្នកនាំពាក្យម្នាក់របស់រដ្ឋ NUEVO LEON របស់ម៉ិចស៊ិករាយការណ៍ថា សាកសពមនុស្ស៤៩នាក់ដែលកាត់ក្បាលនិងដៃជើងត្រូវបានរកឃើញកាលពីថ្ងៃទី១៣ឧសភាដាក់ក្នុងថង់ប្លាស្ទីកនៅក្បែរថ្នល់មួយនាភាគខាងលិចប្រទេស ដែលនោះជាការសម្លាប់រង្គាលប្រកាសទទួលខុសត្រូវដោយក្រុមឧក្រិដ្ឋរបស់ពួកZETAS ។
ក្នុងសន្និសីទសារព័ត៌មានមួយលោកហ្ស៊កដូមេន អ្នកនាំពាក្យរបស់ប៉ូលិសរដ្ឋនោះបញ្ជាក់ថា សាកសពជនរងគ្រោះទាំងនោះដែលមានបុរស៤៣នាក់និងនារី៦នាក់ ត្រូវបានគេយកមកបោះចោលនៅកន្លែងស្ងាត់បន្តិចមួយជិតទីក្រុងCADEREYTAចម្ងាយ៣០គ.ម ខាងកើតទីក្រុងMONTERREY ជាទីក្រុងធំទី៣របស់មុិចស៊ិកនិងជារដ្ឋធានីរបស់រដ្ឋNUEVO LEON ។ ជនរងគ្រោះទាំងនោះប្រហែលត្រូវគេសម្លាប់១ថ្ងៃឬ២ថ្ងៃមុននេះហើយពុំមែនសម្លាប់នៅកន្លែងទុកចោលសាកសពឡើយ ។
យោងតាមលោកដូមេនថា អំពើនោះបង្ហាញពីអំពើហិង្សាថ្មីមួយរវាងបណ្តាក្រុមឧក្រិដ្ឋជនដែលមានការរៀបចំហើយពុំមែនជាការវាយប្រហារប្រឆាំងប្រជាជនស៊ីវិលឡើយ។នៅកន្លែងបោះចោលសាកសពទាំងនោះមានសារមួយរបស់ពួក ZETAS ជាក្រុមឧក្រិដ្ឋជនបង្កើតឡើងនិងដឹកនាំដោយបណ្តាអតីតកងទ័ពពិសេសរបស់កងទ័ពមុិចស៊ិកដែលមានទីតាំងជាពិសេសនៅភាគខាងជើងនិងភាគ|សានប្រទេស។
ការប្រទះឃើញសាកសពមនុស្សទាំងនោះ កើតមាន៤ថ្ងៃបន្ទាប់ពីការប្រទះឃើញសាកសពមនុស្ស១៨នាក់ក្នុងរថយន្ត២គ្រឿងដែលបោះបង់ចោលនៅតាមផ្លូវថ្នល់មួយក្បែរទីក្រុង GUADALAJARAភាគខាងលិចម៉ិចស៊ិក ។ ការសម្លាប់មនុស្សទាំងនេះជាផ្លែផ្កានៃការសងសឹកមួយរបស់ក្រុមឧក្រិដ្ឋជន ZETAS ចំពោះការសម្លាប់គ្នាពួកគេ២៣នាក់កាលពីថ្ងៃទី៤ ឧសភាកន្លងមកនេះនៅទីក្រុងNUEVO LAREDOជាទីក្រុងនៅជាប់ព្រំដែនអាមេរិកមួយស្ថិតក្នុងរដ្ឋតាម៉ាអ៊ូលីប៉ាស់ភាគ|សានប្រទេស ។ នាថ្ងៃនោះយកប្រទះឃើញសាកសពមនុស្ស៩នាក់ព្យួរ.កនៅស្ពានមួយ និងសាកសពមនុស្ស១៤នាក់ទៀតត្រូវកាត់ក្បាល ៕
ចែករំលែកព័តមាននេះ