ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​​​អគ្គិភ័យ​​​មួយ​​​នៅ​​ជប៉ុន​​​ស្លាប់​​​​7នាក់​

14 ឆ្នាំ មុន

សារព័ត៌​មាន​​​​ក្នុង​​​ស្រុក​​រាយការណ៍​​​​ថា​មនុស្ស​​៧​នាក់​​​បាន​ត្រូវ​​ស្លាប់​​​ហើយ​​៣​​​នាក់​​​ទៀត​ត្រូវ​​​​របួស​​​កាលពី​​​ព្រឹក​​ថ្ងៃទី​​១៣ ឧសភា​​​ក្នុង​​​គ្រោះ​​​អគ្គិសនី​​​មួយ​​​ដែល​​​កើត​មាន​ក្នុង​​សណ្ឋាគារ​​​​មួួ​យ​នៃ​ទី​ក្រុង​​​ហុីរ៉ូ​​ស៊ី​ម៉ា​​ភាគ​​និរតី​ជប៉ុន ។

អគ្គិភ័យនោះ​​​​កើត​មាន​ក្នុង​​សណ្ឋា​គារ​ PRINCE​ ​នៅ​​​ហ្វូគូយ៉ា​​ម៉ា​នាវេលា​​​ម៉ោង​៧​​ព្រឹក​​​​ម៉ោង​ក្នុង​ស្រុក​ ។  បុរស​៣​នាក់​​​​និងនារី​​​៤​នាក់​​​ បាន​ត្រូវ​ស្លាប់​​ ចំណែក​​មនុស្ស​​​៣​នាក់​​ទៀត​ត្រូវ​​​របួស​​​ក្នុង​នោះ​​ម្នាក់របួស​ធ្ងន់ ។ ប៉ូលិស​​មូល​ដ្ឋាន​​ គូសបញ្ជាក់​​​​ថា  មនុស្ស​ប្រមាណ​​ជា​២០​​នាក់​ស្ថិត​ក្នុង​​សណ្ឋា​គារ​​​កម្ពស់​​៣​ជាន់​​នោះ ពេល​​​មាន​ភ្លើង​​ឆេះ ។ មូល​ហេតុ​​​​នៃ​ភ្លើង​ឆាប​ឆេះ​​ដែលត្រូវ​​​ពន្លត់​​​នាវេលា​​ម៉ោង​​១០​​នៅ​ពុំ​ទាន់​​កំណត់​​ដឹងនៅ​​ឡើយ ៕​​