ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្តើម​​កិច្ច​ប្រជុំ​របស់​​​​មេដឹកនាំ​​​ចិន​​​ ជប៉ុន​​ និង​​កូរ៉េ​ខាងត្បូង​

14 ឆ្នាំ មុន

កិច្ច​ប្រជុំ​​លើក​ទី​៥​​របស់​​​មេដឹកនាំ​​ចិន​​​ជប៉ុន ​និង​កូរ៉េខាង​ត្បូង​​​ចាប់​ផ្តើម​​កាលពី​​ព្រឹក​​ថ្ងៃទី​១៣ឧសភា​​នៅទីក្រុង​​​​ប៉េកាំង ។​កិច្ច​ប្រជុំ​​នេះ ដឹកនាំ​​ធ្វើ​​​ដោយ​​នាយក​រដ្ឋមន្ត្រី​​​​​​​ចិន​លោក​វេន​ជា​បាវ​ ហើយ​​​​​ចូលរួម​​​ដោយ​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​​លោក​យ៉ូ​ស៊ី​​ហ៊ីកូ​ ​ណូដា​និង​ប្រធានា​ធិបតី​​​កូរ៉េ​ខាង​ត្បូង​​​លោក​​​លីម្យុង​បាក់​​ ។​

​លោក​ណូដា​​​ បានអញ្ជើញ​​មក​ដល់​​ទីក្រុង​​​ប៉េកាំង​​នា​ថ្ងៃទី​​១២​ឧសភា​ ហើយ​លោក​​​​​លីម្យុង​​បាក់​​​ ក៏​មក​​ដល់​​រដ្ឋធានី​​ចិននា​​​យប់​​ថ្ងៃទី​១២ ឧសភា​​នោះ​​ដែរ ដើម្បី​​ចូលរួម​ក្នុង​កិច្ច​​ប្រជុំ​​កំពូល​​​​ត្រីភាគី​​នោះ ។ ​កិច្ច​ប្រជុំ​​នេះ​​គ្រោង​ធ្វើ​នា​​ថ្ងៃទី​​១៣ និង១៤​ឧសភា ។​

​អ្នកនាំពាក្យ​​​របស់​​ក្រសួង​ការបរទេស​​​ចិន​​​លោក​​​ហុងឡី គូស​បញ្ជាក់​​​ថា កិច្ច​​​សហប្រតិបត្តិ​ការ​​​​រវាង​​ចិន​ ជប៉ុន​ និង​កូរ៉េ​​ខាង​ត្បូង​​​ត្រូវ​​បាន​​​ពង្រីក​​​យ៉ាង​​​ឆាប់​រហ័ស​​ ហើយ​ទទួល​បាន​លទ្ធ​ផល​​​ដ៏​​ធំធេង​នានា ។  លោក​​វាយ​តម្លៃ​ថា​ កិច្ច​ប្រជុំ​​​​នោះ​នឹង​ពង្រឹង​​​កិច្ច​សហប្រតិបត្តិការ​​​ត្រីភាគី​​ ដោយ​សារ​​​ការខិតខំ​​ប្រឹង​ប្រែង​​រួម​​របស់​​ប្រទេស​​ទាំង៣ ៕