រដ្ឋមន្ត្រីការបរទេសតួកគីលោក AHMET DAVUTOGLU រាយការណ៍ថា អ្នកកាសែតតួកគី២នាក់ដែលបាត់ខ្លួនកាលពី២សប្តាហ៍មុនក្នុងពេលចុះយកព័ត៌មានអំពីអំពើហិង្សានៅស៊ីរី ត្រូវបានដោះលែងកាលពីថ្ងៃទី១២ឧសភា ដោយសារជំនួយរបស់អ៊ីរ៉ង់ ។
យន្តហោះដែលដឹកលោកADEM OZKOSE និងលោក HAMIT COSKUN បានចុះនៅក្រុងតេហេរ៉ង់ហើយអ្នកកាសែតទាំង២នាក់នោះត្រូវបានប្រគល់ឱ្យដល់ទីភ្នាក់ងារព័ត៌មានតួកគី ANATOLIE ដោយពួកគេមានសុខភាពល្អហើយពួកគេនិយាយថានឹកសាច់ញាតិគ្រួសារខ្លាំងណាស់ ។
លោក ADEM OZKOSE អាយុ៣៤ឆ្នាំ ធ្វើការឱ្យកាសែត MILAT ហើយលោក HAMIT COSKUN ជាអ្នកកាសែតលក់រូបថតអាយុ២១ឆ្នាំបានបាត់ខ្លួនកាលពីដើមខែមីនា ក្រោយពីឆ្លងកាត់ព្រំដែនចូលក្នុងខេត្តអុីដលីប របស់ស៊ីរីជាទីលាននៃអំពើហិង្សាហើយកើតមានការប្រយុទ្ធគ្នា រវាងកងទ័ពរបស់លោកប្រធានាធិបតីបាចាអាល់អាសាដ និងពួកឧទ្ទាមប្រដាប់អាវុធ ៕
ចែករំលែកព័តមាននេះ