ខេត្តតាកែវ ៖ លោកបណ្ឌិត ពេជ សោភ័ន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកព្រៃកប្បាស រួមដំណើរដោយលោកហេង សួរ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស អមដំណើរដោយអាជ្ញាធរស្រុក-ឃុំបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចាស់ជរានៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស កាលពីថ្ងៃទី១២ ឧសភា ២០១២ ។
លោកមេឃុំពោធិ៍រំចាក បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលនាពេលនេះមានចំនួន២០០គ្រួសារទូទាំងឃុំ ហើយការពិនិត្យព្យាបាលជំងឺនេះមិនគិតពីជំងឺអ្វីនោះទេ គឺពិនិត្យ និងព្យាបាលជូនទាំងអស់។ ប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណដល់ក្រុមការងាររបស់លោកបណ្ឌិត ពេច សោភ័ន ដែលបានយកចិត្តទុកដាក់ដល់សុខភាពប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍ឃុំឱ្យមានការរីកចម្រើនជាលំដាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ