ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃផលិតកម្មអាមេរិកធ្លាក់ចុះមិននឹកស្មានដល់០,២ភាគរយក្នុងខែមេសា

14 ឆ្នាំ មុន

តម្លៃ​ផលិត​កម្ម​អា​មេ​រិក​ធ្លាក់​ចុះ​ដែល​មិន​គួរ​ឱ្យ​ជឿក្នុងខែមេសា ព្រោះតម្លៃថាមពលធ្លាក់ចុះ​ទាប​បំផុតក្នុងរយៈ៦ខែចុងក្រោយ។ វាជា​សញ្ញា​នៃភាពធូរស្រាលនៃសម្ពាធអតិផរណាដែលអាចឲ្យធនាគារកណ្តាលអាមេរិកមានចន្លោះជួយសេដ្ឋកិច្ចឲ្យងើបឡើងបន្តិច​ ។
ក្រសួងការងារនិយាយនៅថ្ងៃសុក្រ ទី១១ ខែ ឧសភាថា តម្លៃផលិតកម្មធ្លាក់ចុះ០,២ភាគ​រយកាលពីខែមេសា ។ ​វាជាការធ្លាក់​ចុះ​លើ​ទីមួយ និងច្រើនបំផុតគិតចាប់តាំងពីខែ តុលា ឆ្នាំ​២០១១​​ ។

តាមការស្ទង់មតិរបស់ Reutersបង្ហាញពី ក្តីសង្ឃឹមថា តម្លៃនៃផលិតកម្មកសិកម្ម រោងចក្រ និងការ​ចំរាញ់ប្រេងនឹងអាចធ្លាក់ចុះ ។
ការធ្លាក់ចុះនេះនាំឲ្យតម្លៃ​លក់ដុំធ្លាក់ចុះ​១,៩​ភាគរយ ជាអត្រាមួយខ្ពស់ជាងខែមេសា ឆ្នាំ​២០១២ និងមានតម្លៃថោក​បំផុត​គិត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១១ ។តម្លៃលក់ដុំមិនរួមបញ្ចូលពីផលិតកម្មស្បៀងអាហារ និងថាមពលដែលកើនឡើងតម្លៃដូចការ​ព្យា​ករណ៍​របស់អ្នកសេដ្ឋកិច្ច​ដែល​​ថា​​កើន​ឡើង​០,២​ភាគ​រយ បន្ទាប់ពីកើនឡើងដល់០,៣​ភាគ​រយ​កាលពី​ខែ​មីនា ឆ្នាំ២០១២។

ការ​ធ្លាក់ចុះនូវអត្រាតម្លៃផលិតកម្មដោយសារតែមានការធ្លាក់ចុះនូវតម្លៃថាមពលប្រមាណ​១,៤ភាគរយ ដែលជាចំនួន​ធ្លាក់ចុះ​ខ្លាំង​បំផុតគិត​ចាប់ពីខែតុលា ឆ្នាំ២០១១ មក​ ។ តម្លៃ​ប្រេង​ឥន្ធនៈ​​ធ្លាក​់ចុះ១,៧ភាគរយ ស្រប​ពេល​តម្លៃ​ឧស្ម័ន ​និង​ប្រេងម៉ាស៊ូត​ធ្លាក់​ចុះព្រមគ្នានោះ ។

តម្លៃផលិតកម្មក្រៅពីថាមពល និងស្បៀង​អាហារត្រូវបានគេជំ​រុញ​ឲ្យ​កើន​ឡើង០,៤​ភាគ​រយ ។ ចំណែកតម្លៃរបស់យន្ត​ហោះ​ឯក​ជន​ស៊ីវិល​ក៏ត្រូវដំឡើងពីតម្លៃដើមផងដែរ ។ក្នុងរយៈពេល១២ខែគិតមកដល់ខែមេសា ឆ្នាំ២០១២ តម្លៃផលិតកម្មធ្លាក់ចុះ២,៧ភាគរយ បន្ទាប់ពីកើនឡើងចំនួន២,៩ភាគរយកាលពីខែ​មីនា។ តម្លៃផលិតកម្មធ្លាក់ចុះក្នុងខែ មេសាមានអត្រាទាបជាងការ​ព្យាករណ៍​របស់​អ្នកវិភាគ សេដ្ឋកិច្ចនានា ៕