ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ជំទាវ​ ជា ខេង ​ស៊ុយ សែម ​ចែក​សម្ភារ​​សិក្សា​ដល់សិស្ស​សាលា​​ព្រះ​ម្លូ

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​លោក​ជំទាវ​​ជា ខេង ​ភរិយាលោក​ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​​រ៉ែ និង​ថាម​ពល​ និង​ជា​ប្រធាន​​ក្រុម​ការ​​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​​ជួយ​ខេត្ត​ពោធិ៍​សាត់ អម​ដំណើរ​​ដោយ​លោក​ជំទាវ ទី នរិន្ទ ​លោក​ជំទាវ តាន់ ​គឹម​វិន ​និង​លោក​ជំទាវ ខូយ សុខា ​កាលពី​ថ្ងៃទី​១១ ឧសភា ​២០១២ ​បាន​អញ្ជើញ​​ចុះ​សំណេះ​សំណាល​​សួរ​សុខទុក្ខ​​ និង​យក​អំណោយ​ទៅ​ចែក​ជូន​​លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុ​សិស្ស​​សាលា​បឋម​សិក្សា​ និង​​អនុ​វិទ្យា​ល័យ​​ព្រះ​ម្លូ ស្ថិត​នៅ​ភូមិ​ព្រះ​ម្លូ ឃុំ​បឹង​ខ្នារ ​ស្រុក​បាកាន ។

​លោក​ជំទាវ​ ជា ខេង ស៊ុយ សែម បាន​សម្តែង​​ទឹក​ចិត្ត​សប្បាយ​រីករាយ​​ជាមួយ​សិស្សា​នុ​សិស្ស​​នៅ​ទី​នោះ​ដោយ​បាន​រំលឹក​ថា ​កាល​ជំនាន់​លោក​​រដ្ឋ​មន្ត្រី ស៊ុយ សែម ​និង​លោក​ជំទាវ​ក៏​ដូច​ជា​​ឪពុក​ម្តាយ​​ជីដូនជីតា​របស់​​ក្មួយៗ​រៀន​ ពុំ​មាន​អគារ​ថ្ម ឬ​អគារ​ឈើ​ល្អៗ​ទេ គឺ​រៀន​ក្រោម​ដើម​ឈើ​ ប្រក់​តង់ ​ហើយ​ដើរ​ទៅ​​រៀន​កាត់​តាម​វាល​ស្រែ​សន្ទូង​ លុយ​ទឹក​​អូរ ទឹក​ប្រឡាយ​ដី​ចម្ងាយ​បួន​ដប់​គីឡូ​ម៉ែត្រ​​ឯណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕