ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ភូមា​អនុ​ញ្ញាត​ឲ្យ​នាំ​រ​ថ​យន្ត​ចូល

14 ឆ្នាំ មុន

ប្រជាជនភូមាដែលមានគណនីរូបិយប័ណ្ណ បរទេស ពេលនេះអាចនាំរថយន្ត​ដឹកអ្នក​ដំណើរ​ស៊េរីឆ្នាំ២០០៧ ឬលើសពីនេះបាន។ នេះបើតាម​បណ្តាញផ្សព្វផ្សាយ​ក្នុងស្រុក ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម U Win Myint ដែលជាប្រធានគម្រោង​ថ្លែងថា ប្រទេសភូមា កំពុងចាត់វិធានការមួយជំហានម្តងៗ ដើម្បី​អាចឲ្យសាធារណជន​ទិញរថយន្ត ដោយ​សេ​រី​ពី​កន្លែង​ដាក់តាំងលក់រថយន្ត ឬតាមការនាំរថយន្តចូល ។ ចាប់​តាំងពីខែកញ្ញា ឆ្នាំ​២០១១ មក​ ប្រទេស​ភូមា បានអនុវត្តគម្រោង​ដើម្បីផ្លាស់​ប្តូរ​រថ​យន្ត​ដែល​នៅជាមួយម្ចាស់ជាង៤ទសវត្សចេញ និងមាន​វ័យ​ចំណាស់​មកហើយនោះ ។ មានរថយន្ត​ប្រមាណ៥៥.០០០គ្រឿងមកហើយ​ត្រូវបានផ្លាសប្តូរតាមរយៈកម្មវិធីនោះ ។

យោងតាមទិន្នន័យរបស់នាយកដ្ឋានដឹកជញ្ជូន​ផ្លូវគោក មានរថយន្ត និងម៉ូតូចំនួន​២,៣​លាន​គ្រឿងបានចុះបញ្ជីក្នុងប្រទេសភូមា ក្នុង​នោះមានរថយន្តចំនួន២៧៩.០៦៦គ្រឿងជា​ប្រភេទរថយន្តដឹកអ្នកដំណើរ រថយន្តដឹក​ទំនិញ​ប្រមាណ៦៤.៨៨៨គ្រឿង រថ​យន្ត​ប៊ើសឬ​រថយន្ត​​ក្រុងចំនួន២០.៩៤៤គ្រឿង ។ ចំណែក​ម៉ូតូមាន​ចំនួន១,៩លានគ្រឿង នឹងមាន​យាន​ជំនិះផ្សេងៗ​ចំនួន​៥៩.៦៦៥​ទៀត៕