ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសអារ៉ាប៊ីសាអូឌីតត្រៀមខ្លួនជាស្រេចក្នុងការពង្រីកផលិតកម្មប្រេង

14 ឆ្នាំ មុន

ប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមជាស្រេច ក្នុងការពង្រីកផលិតផលប្រេងរបស់ខ្លួន នេះបើ​តាមប្រសាសន៍លោក​រដ្ឋមន្ត្រីប្រេងរបស់​ប្រទេស នេះ​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅ​ប្រទេស​ជប៉ុន ។ លោក​បន្ថែមថា ​ប្រេងក្នុងពេល​បច្ចុប្បន្ន​​មាន​​តម្លៃខ្ពស់ ។

លោក Ali Naimi ថ្លែង​ថា ប្រទេស​អារ៉ា​ប៊ីសាអូឌីត បានលក់ចេញទៅកាន់​ពិភព​លោក​ចំនួន២,៥លានបារ៉ែលក្នុងមួយថ្ងៃ និងមាន​ប្រេងបម្រុង​ទុក៨០ លានបារ៉ែល ។  យើង​តែង​តែបំពេញតម្រូវការតាមសំណើរបស់អតិថិជន ។  ពេលណាដែលមានសំណើ យើង​នឹង​ពេញ​ចិត្ត​ធ្វើតាម ។ តម្លៃប្រេងនាពេល​នេះពិតជាថ្លៃណាស់ ហើយគ្មានកន្លែងច្បាស់​លាស់​ថាពួកវាហូរ​ចូល​ទីណា ។

ក្នុងទីផ្សារអាស៊ាន នៅថ្ងៃអង្គារ ទី​៨ ឧសភា ​ប្រេង​​មាន​តម្លៃ​៩៧,៧៣ដុល្លារ​ ក្នុងមួយបារ៉ែល រហូតមកដល់ថ្ងៃ១១ ឧសភា ​តម្លៃ​ប្រេង​​ធ្លាក់​មកត្រឹម៩៦,២ដុល្លារក្នុងមួយបារ៉ែល​ ។លោក Naimi ថ្លែងថា OPEC ប្រហែល​បង្កើនកម្រិត​នៃការ​ផលិត​ប្រេងរបស់ខ្លួន​ក្នុង​​កិច្ច​ប្រជុំនាខែក្រោយ។ អ្នកត្រូវតែរង់​ចាំមើល​កិច្ច​ប្រជុំនោះ ។ យើងនឹងពិភាក្សា​ពីបញ្ហានោះ ។

លោករដ្ឋមន្ត្រីប្រេងអារ៉ាប៊ីសាអូឌី Naimi បានជួបជាមួយលោករដ្ឋមន្ត្រីឧស្សាហកម្មជប៉ុន Yukio Edano ​ដែលបាន​សុំឲ្យ​មាន​ការផ្គត់ផ្គង ​ប្រេង​​ប្រកបដោយស្ថិរ​ភាពសម្រាប់ប្រទេស​ជប៉ុន ។ ប្រទេសជប៉ុនពឹងផ្អែកទាំងស្រុងលើការ​នាំ​ចូលប្រេងពី​តំបន់​មជ្ឈិមបូព៌ាបន្ទាប់​ពីមាន​វិបត្តិរោងចក្រនុយក្លេអ៊ែរនៅខេត្ត Fukushima កាលពីឆ្នាំមុន ៕