ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ទាប​ខ្លាំង​ក្នុង​ឆ្នាំ​២០១២ ដោយ​​​សារ​ក្តី​បារម្ភ​លើ​តំបន់​អឺរ៉ុប

14 ឆ្នាំ មុន

តម្លៃមាសនៅថ្ងៃពុធ ទី​៩ ឧសភា បាន​ធ្លាក់​ចុះ​ដល់កម្រិត​ទាបបំផុតមួយក្នុងឆ្នាំ២០១២ ​នេះ​ស្រប​​​​​​ពេលភាពមិន ប្រាកដប្រជា​លើ​គោល​​នយោ​បាយតំបន់អឺរ៉ុប និងជោគ​វាសនា​អនា​គត​សេដ្ឋកិច្ចគ្រប់សង្កត់ លើទីផ្សារ​ហិរញ្ញ​វត្ថុ​ពិភព​លោក ។

តម្លៃមាសធ្លាក់ចុះមកត្រឹម១.៥៩៤,២ដុល្លារក្នុងមួយអោន(មួយអោនស្មើ២៨ក្រាម) ដែល​ជាអត្រាតម្លៃមួយទាបបំផុតគិតចាប់​ពីថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១១មក ​ដែលអត្រាត​ម្លៃទាប​បំផុត​ក្នុង​​ឆ្នាំ​២០១១ គឺ​១.៥៦៦,៨ដុល្លារក្នុងមួយ​អោន​ ។ តម្លៃមាសធ្លាក់ចុះ៣ថ្ងៃជាប់គ្នា ស្របពេល វិបត្តិប្រាក់បំណុលអឺរ៉ុបបានចាប់ផ្តើមលេចមុខនៅកណ្តាលឆាកជាថ្មី ។ អត្រាការប្រាក់កម្ចីកើន​ឡើងក្នុងប្រទេស​អ៊ីតាលី និងអេស្ប៉ាញ ។ វា បានបន្ថែមសម្ពាធលើទីផ្សារឲ្យរស់ឡើងពេល ដែលអ្នកគាំទ្រលើការចំណាយត្បិតត្បៀតតាមផែន​ការ​បង្កើត​ឡើង ដើម្បីគ្រប់គ្រង​ប្រាក់​បំណុល​ត្រូវ​បាន​គេដក​ចេញ​ពីការ​ងារ​ក្នុង​ពេល​មាន​ការ​បោះឆ្នោតចុងសប្តាហ៍មុន ។

លោក George Gero អនុប្រធាន​ក្រុមហ៊ុន​RBC Global Futures ​ថ្លែង​​ថា អ្នក​វិនិ​យោគ​​បារម្ភថា ស្ថានភាពដែលមិន​ទាន់ដោះ​ស្រាយ​បាននៅឡើយ​នឹងជះឥទ្ធិពលដល់ការស្តារ​សេដ្ឋ​កិច្ច​អឺរ៉ុប និងប្រហែល​ជាប៉ះ​ពាល់​ដល់សេដ្ឋ​កិច្ច​ពិភពលោក ។ បន្ថែមពីលើ​នេះ តម្លៃ​ប្រាក់​ដុល្លារ​កើនឡើង​ធៀបជាមួយរូបិយ​ប័ណ្ណ​ផ្សេងៗ។ មាស និងទំនិញ ផ្សេងៗត្រូវបានគេគិតជាប្រាក់​ដុល្លារ ​ហេតុនេះ ក៏ធ្វើឲ្យអត្រាតម្លៃរបស់វា​កើន​ឡើង​ដែរ​ ក្នុង​ពេល​ធ្វើពាណិជ្ជកម្មដោយប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​ផ្សេង​ដូចជាប្រាក់យ៉េនជា ដើម។
តម្លៃប្រាក់ធ្លាក់ចុះមកត្រឹម២៩,១៩៧ដុល្លារក្នុងមួយអោន ចំណែកតម្លៃស្ពាន់ធ្លាក់ចុះមកត្រឹម ៣,៣៣៩៥ដុល្លារក្នុងមួយអោន ចំណែក​ប្លាទីន​ធ្លាក់ចុះមកត្រឹម១.៤៩៩,២ដុល្លារក្នុងមួយអោន ហើយប៉ាស្លាឌីយ៉ូមធ្លាក់មកត្រឹម​៦១៣,៦៥​​​ដុល្លារក្នុងមួយអោន ។

ចំណែកតម្លៃគ្រាប់ធញ្ញជាតិនិងសណ្តែកធ្លាក់ចុះយ៉ាងខ្លាំងដោយសារបញ្ហាតំបន់អឺរ៉ុប ។ ដូច​ជាស្រូវសាលីធ្លាក់មកត្រឹម៦ដុល្លារ ក្នុង​មួយ​បាស​ស៊ែល(1 Bushel ប្រហែល២៧គីឡូក្រាម) ចំណែកពោតមានតម្លៃ៦,០៧២៥ដុល្លារក្នុងមួយបាសស៊ែល ហើយ​សណ្តែក​មានតម្លៃ​១៤,៣០២៥​​​​​​​​ដុល្លារក្នុងមួយ​បាសស៊ែល ៕