ក្រុមហ៊ុនអាកាសចរ Boeing និងក្រុមហ៊ុនAirbusរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការលុបចោលការបញ្ជាទិញកាលពីខែមុនជាមួយនឹងការបាត់បង់ការបញ្ជាទិញយន្តហោះប្រភេទ Dreamliner 787ចំនួន២៥គ្រឿង និងយន្តហោះ A350ចំនួន៧គ្រឿង។ នេះបើតាមរបាយការណ៍ចេញពីរោងចក្រធ្វើយន្តហោះ ។
ការលុបចោលការបញ្ជាទិញយន្តហោះ Dreamliner ចំនួន២៥គ្រឿង ខណៈការបញ្ជាទិញថ្មីមានតែ១៩គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ
នេះ ។អ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing និយាយថា ក្រុមហ៊ុនអាកាសចរចិន បានផ្លាស់ ប្តួរការបញ្ជាទិញយន្តហោះ 787Dreamliner ចំនួន២៤គ្រឿង មកបញ្ជាទិញយន្តហោះប្រភេទ737-88 ចំនួន៤៥គ្រឿងវិញ ។ ការផ្លាស់ប្តូរនេះធ្វើឱ្យខាតបង់ទឹកប្រាក់៨០០លានដុល្លារ ។
អតិថិជនវីអាយភីលុបចោលការបញ្ជាទិញសម្រាប់យន្តហោះ 787Dreamliner នាំឲ្យចំនួនយន្តហោះសម្រាប់ការបញ្ជាទិញមានចំនួនត្រឹមតែ៨៥៤គ្រឿង ។ សម្រាប់ទ្វីបអឺរ៉ុប ក្រុមហ៊ុនអាកាសចរEtihad និយាយថា មានការលុបចោលនូវការបញ្ជាទិញយន្តហោះ A350-1000 ចំនួន៧គ្រឿង មានន័យថាទឹកប្រាក់ចំនួន ២,២ពាន់លានដុល្លារ ក្រុមហ៊ុនផលិតយន្តហោះខាតបង់ ។ចំណែកក្រុមហ៊ុនអាកាសចរ Emirati Airline លុបការបញ្ជាទិញយន្តហោះ A350-1000 ចំនួន៦គ្រឿងដែរ។ ជាងនេះទៅទៀតក្រុមហ៊ុនAirbus នឹងលុបចោលគម្រោងបញ្ជាទិញយន្តហោះចំនួន១២ ក្នុងចំណោម២៥គម្រោងដែលបានបញ្ជាទិញកាលពីឆ្នាំ២០០៨ ។
យោងតាមផែនការ យន្តហោះប្រភេទA350 ថ្មីគ្រោងនឹងដាក់លក់ចាប់ពីឆ្នាំ២០១៤ ។ ការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុន Boeing មានចំនួន៤១៥គ្រឿង គិតមកដល់ថ្ងៃ១ មីនា ស្របពេលក្រុមហ៊ុន Airbus មានការបញ្ជាទិញតែ៩៥គ្រឿង គិតមកដល់ថ្ងៃ៣១ មេសា ៕
ចែករំលែកព័តមាននេះ