អតិផរណារបស់ប្រទេសវៀតណាមធ្លាក់មក ត្រឹម១០,៥ភាគរយក្នុងខែមេសា ដែលកាលពីខែមីនា អតិផរណាមានចំនួន១៤,១ភាគរយ។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់ធនាគារHSBC ។ ការព្យាករពីអតិផរណាប្រចាំឆ្នាំនេះ ធ្លាក់ មកត្រឹម៩,៨ភាគរយ ធូរស្រាលជាងការព្យាករពីមុនថា មានចំនួន១១ភាគរយ ។
ការធ្លាក់ចុះដ៏ខ្លាំងបានបង្ហាញយ៉ាងច្បាស់ លើអតិផរណាស្បៀងអាហារ ដែលធ្លាក់ចុះមកត្រឹម១១,៩ភាគរយ ក្នុងខែមេសា ពីអត្រា១៧,៨ភាគរយក្នុងខែមីនា ។ស្របពេលរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងដើម្បីបង្អន់ល្បឿនតម្រូវការអតិផរណា រដ្ឋាភិបាលក៏បានជាន់ហ្វ្រាំងលើកំណើនសេដ្ឋកិច្ចជាងការរំពឹងទុកទៅទៀត ។ ក្នុងអំឡុងត្រីមាសទីមួយ ល្បឿនកំណើនសេដ្ឋកិច្ចយឺតត្រឹម៤,១ភាគរយ។ GDP មានអត្រា២,៥ភាគរយក្នុងត្រីមាសនេះ ធ្លាក់ចុះធៀបជាមួយអត្រា២,៩ភាគរយកាលពីត្រីមាសមុន។
ផ្នែកសំណង់លំនៅឋានត្រូវបានគេមើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ស្របពេលអត្រាផ្តល់ប្រាក់កម្ចីប៉ះពាល់ដល់តម្រូវការ ។ សកម្មភាពក្នុងវិស័យឧស្សាហកម្មធ្លាក់ចុះទាបដោយសារការកម្រិតក្នុងការចំណាយដើមទុន ។ការនាំចូលមានត្រឹមតែ៤,៤ភាគរយស្របពេលការនាំចេញមានដល់ទៅ២២,១ភាគរយដែលបង្ហាញពីតម្រូវការក្នុងស្រុកធ្លាក់ចុះ ។
ជាទូទៅការនាំចេញបានបង្អង់ល្បឿនចាប់ តាំងពីឆ្នាំ២០១១ ព្រោះការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន និងការធ្លាក់ចុះសេដ្ឋកិច្ចជាថ្មីរបស់សហភាពអឺរ៉ុប។ ប៉ុន្តែពួកគេបង្វែរតម្រូវការទៅកាន់សហរដ្ឋអាមេរិក និងជប៉ុន ព្រោះតម្លៃទំនិញខ្ពស់។ ក្រុមហ៊ុន HSBC ត្រូវការនាំចេញឲ្យបាន១៧,៧ភាគរយក្នុងឆ្នាំនេះ វាជាអត្រាទាបជាងការព្យាករដំបូងដែលថា មានដល់២២,៩ភាគរយ។តម្រូវការក្នុងស្រុកប្រហែលនៅស្ថិតស្ថេរព្រោះការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន មានទំហំធំជាងការរំពឹងទុក ។
ជាងនេះទៅទៀត ខាងផ្គត់ផ្គង់មានក្រុមហ៊ុនជាច្រើនបានកំណត់ព្រំដែនក្នុងការប្រើប្រាស់ដើមទុនរបស់ខ្លួនព្រោះតម្លៃអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យការផលិតទំនិញរងការប៉ះពាល់ ។ឱនភាពពាណិជ្ជកម្មវៀតណាម មានចំនួនប្រហែល៤,៦ពាន់លានដុល្លារ ធ្លាក់ចុះពី៩,៨ពាន់លានដុល្លារធៀបឆ្នាំមុន ។ តែទោះជាយ៉ាងណា ប្រទេសវៀតណាមនិងប្រទេសឡាវមានគោលដៅក្នុងការបន្ថែមការនាំចេញរបស់ពួកគេទ្វេដងនៅឆ្នាំ២០១៥ ដែលពេលនេះការនាំចេញរបស់ពួកគេមានចំនួនតែ១ពាន់លានដុល្លារ ។
នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Nam Viyaketh ប្រាប់ឱ្យដឹង ។ លោក Viyaketh បានប្រាប់លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ថា គោលដៅរបស់គាត់ នៃដំណើរទស្សនកិច្ច គឺការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយប្រទេសវៀតណាម ។ក្រុមហ៊ុនវៀតណាម ដែលទិញផលិតផលប្រទេសឡាវត្រូវបានលើកសរសើរ ជាពិសេសក្រុមហ៊ុន Hoang Anh Gia Lai Group ។ លោក Viyaketh ថា ក្រុមហ៊ុនពួកគេបានជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចឡាវ និងជួយកិច្ច ការសង្គម កាត់បន្ថយភាពក្រីក្រ ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Phuc ថ្លែងថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការយោគយល់ជាមួយប្រទេសឡាវ ៕
ចែករំលែកព័តមាននេះ