ក្រុមហ៊ុនអ៊ីនធើរណេតអាមេរិក Google នឹង ចាប់ផ្តើមក្នុងពេលឆាប់ៗនូវការសាកល្បងរថ យន្តដែលបើកបរដោយខ្លួនឯងលើផ្លូវ
សាធារណៈ ។
ក្រុមហ៊ុន Google បានចាប់ផ្តើមអភិវឌ្ឍរថយន្តជាមួយសាកលវិទ្យាល័យ Standford ចាប់តាំងពីឆ្នាំ២០០៧ មក។ រថយន្តនោះត្រូវបានគេ ច្នៃក្នុងការបើកបរដោយខ្លួនឯង តាមរយៈការប្រើប្រាស់ GPS និងបច្ចេកវិទ្យាផ្សេងៗ ។
ក្នុងសេចក្តីប្រកាសនៅក្នុងរដ្ឋ Nevadaបានផ្តល់នូវលិខិតអនុញ្ញាតជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងការសាកល្បងរថយន្តក្នុងលក្ខខណ្ខថា យ៉ាងតិចណាស់មានមនុស្សពីរនាក់ក្នុងរថយន្តសាកល្បង ។ Sensor រាដ៉ា និងឡាស៊ែរ ដែលបានបំពាក់លើរថយន្ត គឺដើម្បីគណនាចម្ងាយនៃការការពារការបុក ។ អ្នកបើកបរមិនចាំបាច់កាន់ចង្កូត ឬ ឈ្នាន់ល្បឿនឡើយ ។
រថយន្តប្រើប្រាស់ទិន្នន័យផែនទី និងព័ត៌មានផ្សេងៗ ដើម្បីអាចទៅដល់គោលដៅដែលបានដាក់ចុះគេចពីរថយន្តច្រើន និងអ្នកថ្មើរជើងច្រើន ។ក្រុមហ៊ុនGoogle សង្ឃឹមថា នឹងអាចចាប់ ផ្តើមលក់រថយន្តប្រភេទនេះ បន្ទាប់ពីការសាកល្បងរួច ៕
ចែករំលែកព័តមាននេះ