ក្រសួងពាណិជ្ជកម្មចិន MOC និយាយនៅថ្ងៃទី៨ ឧសភា ថា ខ្លួនបានរកឃើញថាសហភាពអឺរ៉ុប និងប្រទេសជប៉ុន បានផ្តល់ដែកប្រហោងក្នុងតម្លៃ ថោកដ៏ច្រើនសន្ធឹកសន្ធាប់ចូលក្នុងទីផ្សារចិន ។ការស៊ើបអង្កេតបង្ហាញថា ការនាំទំនិញចូល លក់ច្រើន ហើយថោកពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលចិន ហើយការនាំចូលនូវផលិតផលទាំងនោះនឹងត្រូវបង់ប្រាក់ប្រឆាំងការ
ផ្ញើទំនិញលក់ច្រើន ហើយថោកដល់មន្ត្រីគយចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ឧសភា ។
នេះបើតាម MOCចេញផ្សាយតាមគេហទំព័ររបស់ខ្លួន ។ការផ្ញើនឹងត្រូវបង់ប្រាក់អាស្រ័យតាមទំហំនៃផលិតផលខុសគ្នា នៅអត្រាចន្លោះពី៩,៧ភាគរយទៅ៩៣,២ភាគរយនៃតម្លៃពន្ធគយនៃការនាំទំនិញចូលនេះបើតាមច្បាប់ ។ភាគីទទួលបានផលប្រយោជន៍អាចផ្ញើយោបល់ និងភស្តុតាងរបស់ពួកគេក្នុងអំឡុង២០ថ្ងៃបន្ទាប់ពីច្បាប់ចេញរួច ។
ប្រទេសចិនបានចេញការត្រួតពិនិត្យការប្រឆាំងនឹង ការផ្តល់ទំនិញច្រើនសម្រាប់លក់ក្នុងតម្លៃថោក ក្នុងវិស័យជំនួញដែកប្រហោងដែលផលិតនៅប្រទេសជប៉ុន និងសហភាពអឺរ៉ុបនៅខែកញ្ញា ឆ្នាំមុន ៕
ចែករំលែកព័តមាននេះ