ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអត់ឃ្លាននៅ​ក្នុងប្រទេស​ហ្វ៊ីលី​ពីន​កើនឡើងក្នុងខែមីនា

14 ឆ្នាំ មុន

គ្រោះអត់ឃ្លានក្នុង​ប្រទេសហ្វ៊ីលីពីន បាន​កើន​ឡើងជាប់កំណត់ត្រាក្នុងខែមីនា ស្រប​ពេលមានរបាយ​ការណ៍​ក្រុមគ្រួសារ​ហ្វ៊ីលីពីន​កាន់តែច្រើនបង្ហាញថា ពួកគេអត់ឃ្លាន​អស់​រយៈ​ពេល​៣ខែ​មក​ហើយ ។ នេះបើតាមការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ថានីយ​បរិ​យា​កាសសង្គម(SWS) ក្នុងប្រទេសហ្វ៊ីលីពីន ។

តាមលទ្ធផលនៃការស្ទង់មតិនៅទូទាំង​ប្រទេសចាប់ពីថ្ងៃ​ទី១០ មីនា ដល់ថ្ងៃ១៣ ​ មីនា បង្ហាញថា មានចំនួន២៣,៨ភាគរយឬ​ស្មើ​នឹង​ប្រជាជន​ប្រមាណ៥លានគ្រួសារថា ពួកគេគ្មាន​អ្វីទទួលទានអស់រយៈពេល៣ខែកន្លងមកហើយ ។​ចំនួនសមាមាត្រ​ដែល​ឆ្លើយ​តបនឹងថា​ ខ្លួនអត់ ឃ្លានមានចំនួន​ច្រើនជាង​២២,៥​ភាគ​រយដែលជាកំណត់ត្រាកាលពីខែធ្នូ ឆ្នាំ២០១១។

SWS បង្ហាញថា តួលេខអ្នក អត់ឃ្លានខ្ពស់​បំផុតកាលពីឆ្នាំ២០០៨មានចំនួន​២៣ភាគរយ ។តាមការស្ទង់មតិរបស់ SWS ក៏បាន​បង្ហាញ​ផង​ដែរថា កន្លែងដែលមានចំនួនខ្ពស់ ​គឺ​តំបន់​Luzon ដែលមានប្រជាជនឆ្លើយថាអត់ឃ្លាន​៣ខែមកហើយនោះ​​ចំនួន​២៨​ភាគរយ ។ចំណែកតំបន់រដ្ឋធានី មានប្រជាជន​ឆ្លើយថា ២៤,៣ភាគរយអត់ឃ្លាន។ វាជាចំនួនខ្ពស់ជាង២២ភាគ​រយនៃ​កំណត់ត្រាកាលពី​ត្រី​មាសមុន ។

នៅភាគខាងជើងប្រទេសហ្វ៊ីលីពីនមានប្រជាជនប្រមាណ២៦,៧ភាគរយជួបគ្រោះអត់ឃ្លាន បីខែ គឺខ្ពស់ជាង៧ភាគរយ​ធៀប​ជាមួយ​ខែ​ធ្នូ ដែល​មានចំនួនអ្នកអត់ឃ្លាន១៩,៧ភាគរយ ។ប្រជាជនដែលមានចំនួនអត់ឃ្លានតិចក្នុងតំបន់​កណ្តាល​ប្រទេស​ហ្វ៊ីលី​ពីនមានចំនួនត្រឹមតែ១០,៣ភាគរយប៉ុណ្ណោះ ។

តាមការស្ទង់មតិពីការអត់ឃ្លាននោះនាំឲ្យមានការចេញនូវការស្ទង់ចំនួនប្រជាជនក្រីក្រក្នុង ប្រទេសហ្វ៊ីលីពីនថា ប្រជាជនប្រមាណ​១១,១​លានគ្រួសារមានជីវភាពក្រីក្រ។ តួលេខខ្ពស់​ជាង​ការ​ព្យាករកាលពីខែធ្នូថា មានប្រជាជន​ក្រីក្រតែ​៩,១លានគ្រួសារនោះ ៕