ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង៦,៣ភាគរយ

14 ឆ្នាំ មុន

កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីកើនឡើង៦ភាគរយ ក្នុងអំឡុង៦ត្រីមាសព្រោះការ​វិនិយោគ​កើនឡើង ។​ GDP បានកើន​ឡើង៦,៣ភាគរយក្នុង​ត្រីមាស​ទីមួយធៀបជាមួយឆ្នាំចាស់ដែលមាន ចំនួន៦,៤៩ភាគរយ នេះបើតាមរបាយការណ៍​ការិយា​ល័យ​ស្ថិតិ។ ធនាគារឥណ្ឌូណេស៊ីបានផ្អាក​ការកាត់បន្ថយអត្រាប្រាក់​កម្ចី បន្ទាប់​ពីទម្លាក់​តម្លៃអត្រាប្រាក់កម្ចីក្នុងខែកុម្ភៈ ដើម្បីជួយទ្រទ្រង់​សេដ្ឋ​កិច្ច​អាស៊ីអាគ្នេយ៍ ស្របពេលវិបត្តិ​ប្រាក់​បំណុល​​អឺរ៉ុបគំរាមដល់តម្រូវ​ការសម្រាប់ការនាំ​ចេញរបស់អាស៊ី។

ការវិនិយោគឧស្សាហកម្ម​បាន​កើនឡើង៣២,៩ភាគរយក្នុងត្រីមាសទីមួយ ហើយ​សម្ពាធអតិផរណាបានកើនឡើង ព្រោះ តម្លៃ​ប្រេង​កើនឡើងខ្ពស់ដែលបង្ខំឲ្យរដ្ឋាភិបាល ត្រូវប្រកាន់យកវិធានការកាត់បន្ថយជំនួយថវិកាជាតិ ដែលអាចជំរុញ​ឲ្យអត្រាតម្លៃ​ប្រេង​កើន​​ឡើង ។

លោក Fred Gibson អ្នកសេដ្ឋកិច្ចនៃ​ក្រុមហ៊ុន Moody’s Analytics ក្នុងទីក្រុងស៊ីដនី​ថ្លែង​ថា ផលចំណេញក្នុងវិស័យវិនិយោគ និង​ការ​ចំណាយក្នុងប្រទេសបានបង្ហាញពីសញ្ញាវិជ្ជ​មាន​សម្រាប់សេដ្ឋកិច្ចជាតិ។ អត្រាការប្រាក់ប្រហែល​រក្សានៅ​ដដែល​ក្នុង​ខែ​ខាង​មុខ ស្រប​ពេល​ធនា​គារ​កណ្តាលសម្លឹងឃើញ​ពីការកើនឡើង អតិផរណា ។

លោកប្រធានាធិបតី Susilo Bambang Yudhoyono មានផែនការពង្រីកសេដ្ឋកិច្ចតាម រយៈបង្កើនការចំណាយលើគម្រោង​ចាប់ពីប្រព័ន្ធ​ដឹកជញ្ជូនដ៏ធំសម្បើមរហូតដល់រោងចក្រថាម​ពល និងកំពង់ផែ ដើម្បីកាត់បន្ថយភាពក្រីក្រនិង​បង្កើន​ប្រាក់ចំណូល។ យុទ្ធសាស្ត្រនោះស្រដៀង​នឹងលោកប្រធានាធិបតីហ្វ៊ីលីពីន Benigno Aquino ដែលបានព្យាករពីកំណើនសេដ្ឋកិច្ច ប្រទេស​របស់​ខ្លួនយ៉ាងតិច៥,២ភាគរយ ក្នុងត្រី មាសទីមួយ ។

ការវិនិយោគបរទេសក្នុង​ប្រទេសឥណ្ឌូណេ​ស៊ីកើនឡើងក្នុងត្រីមាសទីមួយលើ​វិស័យរ៉ែ ស្បៀងអាហារ និងដំណាំ​ឧស្សាហកម្ម​ នេះ​បើ​តាមគណៈកម្មាធិការសម្របសម្រួលការវិនិយោគជាតិនិយាយ​កាលពីខែមុន។ ការវិនិ​យោគ​កើន​ឡើង៧១,២សែនកោដិរូពី ឬ​៧,៧​ពាន់លាន​ដុល្លារក្នុងរយៈពេលបីខែគិតមកដល់ថ្ងៃទី​៣១ មីនា​ ឆ្នាំ​២០១២ ធៀបជាមួយឆ្នាំចាស់ ។

ស្របពេលកំណើនសេដ្ឋកិច្ចស្ថិតនៅលើ​​៦​ភាគរយ នាំឲ្យសម្រាលដល់តម្រូវការ​កាត់បន្ថយ​អត្រាការប្រាក់បន្ថែម ខណៈ​អតិផរណា​ក្នុង​រយៈ​ពេល៧ខែ មានចំនួន៤,៥ភាគរយ​​​​​គិត​ត្រឹម​ខែ​មេសា ។ ធនាគារកណ្តាលឥណ្ឌូណេស៊ី​ប្រហែល​ជា​ត្រូវរក្សាអត្រា​ការ​ប្រាក់​ដដែល ។

លោកអនុប្រធានធនាគារកណ្តាលឥណ្ឌូណេស៊ី Halim Alamsyah និយាយថា សេដ្ឋកិច្ច ប្រទេសអាចកើនឡើងដល់​៦,៣​ទៅ​៦,៥ភាគរយក្នុងត្រីមាសទីពីរ ។ តម្រូ​វ​ការក្នុងស្រុកនៅតែ មានសន្ទុះខ្លាំងក្លា បើទោះជាមានការ​ផ្លាស់​ប្តូរ​គោលនយោ​បាយប្រេងក៏​ដោយ​ ៕