ក្រុមហ៊ុនអាកាសចរបារាំងហ៊ុនជាមួយក្រុមហ៊ុនអាល្លឺម៉ង់ Air France KLM បានចេញរបាយការណ៍ខាតបង់បន្ថែមទៀតក្នុងត្រីមាសទីមួយឆ្នាំ២០១២ បន្ទាប់ពីបន្តរស់ឆ្លងកាត់ឆ្នាំដ៏សែនលំបាក ២០១១។ ក្រុមហ៊ុនបានត្អូញត្អែរពី មូលហេតុខាតបង់ដោយសារតម្លៃប្រេងខ្ពស់ និង ការចំណាយខ្ពស់សម្រាប់ប្រាក់ខែ។
ក្រុមហ៊ុនបានថ្លែងពីការខាតបង់ថា មានចំនួន៤៨៣លានដុល្លារក្នុងត្រីមាសទីមួយឆ្នាំ២០១២ ។ តែប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង៦ភាគរយដល់៥,៦ពាន់លានអឺរ៉ូ ក្នុងត្រីមាសទីមួយឆ្នាំ២០១២។ ប៉ុន្តែវាមិនទាន់ គ្រប់គ្រាន់ក្នុងការចំណាយដ៏ខ្ពស់នៃតម្លៃប្រេង ដោយសារភាពតានតឹងក្នុងប្រទេសអ៊ីរ៉ង់ និងភាពរង្គោះរង្គើក្នុងតំបន់មជ្ឈិមបូព៌ា ។ ក្រុមហ៊ុនថែ្លងថា ការខាតបង់កើតឡើងដោយសារការចំណាយសម្រាប់ថ្លៃប្រេងឥន្ធនៈកើនឡើង១៧,៩ភាគរយ សរុបចំនួន១,៦៨ពាន់លានអឺរ៉ូ ក្នុងត្រីមាសទីមួយ និងការប្រែប្រួលនៃអត្រាប្តូរប្រាក់ ។
ក្រុមហ៊ុនក៏បានលើកឡើងពីការខាតបង់របស់ខ្លួន ដោយសារការធ្លាក់ចុះការដឹកទំនិញម្យ៉ាងទៀតល្បឿនកំណើនសេដ្ឋកិច្ចក៏បន្តបន្ថែមទម្ងន់ដល់ពាណិជ្ជកម្មអន្តរជាតិដូចគ្នា ។
ចែករំលែកព័តមាននេះ