ខេត្តសៀមរាប ៖ បុរសជាប់សង្ស័យលើករណីឆបោកយកម៉ូតូគេ ហើយដោះស្លាកលេខចោលពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅបញ្ចាំយកលុយដេកសប្បាយជាមួយស្រីស្នេហ៍ក្នុងបន្ទប់សណ្ឋាគារនាក្រុងសៀមរាបម្នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ឃាត់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ចប៉ូលិសខេត្តឧត្តរមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ឧសភា ២០១២ ។
បុរសជាប់សង្ស័យឆបោកយកម៉ូតូគេនេះឈ្មោះជា សុធា ហៅ អ៊ា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីរសៀលថ្ងៃខាងលើ ខណៈបុរសនេះជួលបន្ទប់ស្នាក់នៅជាមួយនឹងស្រីស្នេហ៍របស់ខ្លួនម្នាក់ក្នុងសណ្ឋាគារមួយក្រុងសៀមរាប ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ