ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឧស្សាហកម្ម​កាត់ដេរ​កើនឡើង​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១០:២៥

ទិដ្ឋភាព​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង

តាសោម

ទិដ្ឋភាព​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង

ខេត្ដ​ព្រះ​សីហ​នុ ៖ បើ​ទោះបីជា​វិបត្ដិ សេដ្ឋកិច្ច​ពិភពលោក​នៅ​ពុំ​ទាន់​បញ្ចប់​យ៉ាង ណា​ក្ដី ហើយ​មាន​សេចក្ដីរាយការណ៍​ជា​បន្ដ បន្ទាប់​ឱ្យ​ដឹង​ថា បណ្ដា​រោងចក្រ សហគ្រាស មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ កម្មករ​ពុំ​មានការ ងារ​ធ្វើ​ក្ដី នៅ​ខេត្ដ​ព្រះ​សីហ​នុ ឧស្សាហកម្ម កាត់ដេរ​បែរជា​កើនឡើង​គួរ​ឱ្យ​កត់សំគាល់ បើ​គិត​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១០​នេះ ។ នេះ​ជា​ការ​អះអាង​បញ្ជាក់ របស់​លោក​យ៉ូ​វ ខេ​ម​រ៉ា ប្រធាន​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​ព្រះ​សីហ​នុ ក្នុង ឱកាស​ទៅ​ពិនិត្យ​សកម្មភាព​ផលិតកម្ម​ក្នុង រោងចក្រ​កាត់ដេរ​សំលៀក​បំពា​ក់លិន​ឌើ ស្ថិត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ដ​ព្រះ សីហ​នុ​បាន​លើក​ហេតុផល​ថា រោងចក្រ​លិ​ន ឌើ​កាលពី​ជាង​៣​ខែ​មុន​មាន​កម្មករ កម្ម​កា រិ​នី​ត្រឹមតែ​ជាង​៨០០​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​មក ដល់​ខែឧសភា ឆ្នាំ​២០១០ រោងចក្រ​មួយ​នេះ បាន​ជ្រើសរើស​កម្មករ កម្មការិនី​បន្ថែម​មាន រហូត​ដល់​១.៨១៧​នាក់​ឯណោះ ដោយសារ ផលិតផល​ត្រូវ​បាន​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​មានការ​កើនឡើង​។ ក្រៅពី​រោងចក្រ​នេះ នៅ​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ក៏​មាន សកម្មភាព​មមាញឹក​ដូច​គ្នា ទាំង​ការ​ផលិត និង​ការ​ជ្រើសរើស​កម្មករ កម្មការិនី​បន្ថែម ។

បច្ចុប្បន្ន​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ខេត្ដ​ព្រះ សី​ហនុមាន​ចំនួន​៧​រោងចក្រ​ពុំ​មានការ ប្រកាស​បិទទ្វារ​ធ្វើ​អាជីវកម្ម​ឡើយ ដោយ ស្រូប​យក​កំលាំង​ពលកម្ម​ពី​បណ្ដា​ខេត្ដ​នានា និង​ខេត្ដ​ព្រះ​សីហ​នុ​ចំនួន​៥.៨៦៨​នាក់​កំពុង ធ្វើ​ការងារ​នៅ​តាម​រោងចក្រ​ទាំងនោះ ហើយ ទទួល​បាន​ប្រាក់ខែ​យ៉ាងតិច​៧០​ដុល្លារ​អា​មេ រិ​ក​ក្នុង​មួយ​ខែ ។ ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ លោក​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​ព្រះ​សីហ​នុ​ឱ្យ​ដឹងផង​ដែរ​ថា ខេត្ដ ព្រះ​សីហ​នុ​នៅ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​៥​ទៀត ហើយ​ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច មួយ​ចំនួន​កំពុង​ប្រតិបត្ដិការ​ធ្វើ​អាជីវកម្ម​ជា បណ្ដើរ​ៗ​ដែល​អនាគត​ពលករ​រាប់​ម៉ឺន​នាក់​នឹង​ទទួល​បានការ​ងារ​ធ្វើ ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd