ជិត៤ខែក្រោយការលិចនាវាកម្សាន្តយក្សឈ្មោះ COSTA CONCORDIA នាវាកម្សាន្តយក្សថ្មីមួយរបស់ក្រុមហ៊ុនCOSTA CROCIERE របស់អ៊ីតាលីបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ឧសភានៅក្រុងវេនីស ។ នាវាកម្សាន្តយក្សថ្មីរបស់ក្រុមហ៊ុននោះឈ្មោះ COSTA FASCINOSA ។
ខណៈដែលខាងផ្នែកនាវាកម្សាន្តនៅអ៊ីតាលី ត្រូវរងការប៉ះពាល់ដោយសារគ្រោះមហន្តរាយនាវាកាលពីថ្ងៃទី១៣ មករាបណ្តាលឱ្យមនុស្សស្លាប់៣២នាក់ក៏ដោយ ក៏នាវា COSTA CROCIERE ជានាវាទេសចរណ៍ប្រភេទលេខមួយនៅអឺរ៉ុបត្រូវបានបង្ហាញនិងដាក់ឱ្យប្រើប្រាស់ដែរ ។
ពេលបុកប៉ះនឹងផ្ទាំងថ្មមួយនៅពីមុខកោះ GIGLIO នៅ TOSCANE ប្រទេសអុីតាលីពេលបើកមកក្បែរច្រាំងនាវាកម្សាន្តយក្ស COSTA CONCORDIA ដឹកមនុស្សដល់ទៅ៤.២២៩នាក់ ក្នុងនោះមានអ្នកទេសចរ៣.២០០នាក់ និងសមាជិកក្រុមនាវិកជាង១.០០០នាក់ ។
ក្នុងពិធីដាក់ឱ្យប្រើប្រាស់នាវាកម្សាន្តយក្សថ្មី ម្ចាស់ក្រុមហ៊ុន COSTA CROCIERE លោកPIER LUIGI FOSCHI អះអាងកាលពីថ្ងៃទី៥ ឧសភាថា គ្រោះថ្នាក់បែបនេះនឹងលែងកើតមានទៀតហើយ ៕
ចែករំលែកព័តមាននេះ