ការិយាល័យបោះឆ្នោតទាំងឡាយបានបើកទ្វារនាថ្ងៃទី៦ឧសភាចាប់ពីម៉ោង៨ព្រឹកម៉ោងក្នុងស្រុកទៅនៅប្រទេសបារាំង ដើម្បីជ្រើសរើសប្រធានាធិបតីសម្រាប់ការបោះឆ្នោតជុំទី២ ដែលអ្នកបោះឆ្នោតត្រូវសម្រេចជ្រើសរើសរវាងបេក្ខជន២រូបគឺលោកហ្វ្រង់ស្វ័រហូឡង់ និងលោកនីកូឡាស់សាកូហ្ស៊ី ។ការិយាល័យបោះឆ្នោតត្រូវបើករហូតដល់ម៉ោង១៨ហើយអាចរហូតដល់ម៉ោង២០ក្នុងទីក្រុងធំៗ ពិសេសក្រុងប៉ារីស និងតំបន់ប៉ារីស។
ក្នុងចំណោមអ្នកបោះឆ្នោតបារាំងទាំង៤៦លាននាក់ មានជាច្រើនពាន់នាក់រស់នៅឯបរទេស និងនៅឯនាយសមុទ្រ ដោយពួកអ្នកទាំងនោះអាចចាប់ផ្តើមបោះឆ្នោតចាប់ពីវេលាថ្ងៃត្រង់ម៉ោងក្នុងក្រុងប៉ារីសថ្ងៃទី៥ឧសភាទៅ។
លទ្ធផលនៃការបោះឆ្នោតនេះអាចដឹងនាវេលាម៉ោង២០ម៉ោងនៅក្រុងប៉ារីស ហើយលទ្ធផលមួយផ្នែកនៅពុំទាន់អាចផ្សាយ រួចច្បាប់ហាមឃាត់មិនឱ្យមានការស្ទាបស្ទង់មតិពីហិបឆ្នោតឬដោយម៉ាស៊ីនឃោសនាឡើយ ៕
ចែករំលែកព័តមាននេះ