យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា មនុស្ស១២នាក់បានត្រូវស្លាប់ហើយ១៩នាក់ទៀតត្រូវរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍២ដែលកើតមានកាលពីថ្ងៃទី៥ឧសភាតាមផ្លូវថ្នល់មួយក្នុងខេត្តយុនណាន់ ភាគនិរតីចិន ។
លោកលីហ្សុងហៃ អ្នកទទួលខុសត្រូវម្នាក់នៃប៉ូលិសចរាចរណ៍មូលដ្ឋានបញ្ជាក់ថា មនុស្ស៣នាក់ស្លាប់ហើយ២នាក់ទៀតត្រូវរបួសក្រោយការបុកគ្នារវាងរថយន្តកាំមីញ៉ុងមួយនិងរថយន្តមួយគ្រឿងទៀតកាលពីថ្ងៃទី៥ឧសភា វេលាម៉ោង១៦និង៣នាទីក្នុងតំបន់នៃស្រុកយីលៀង តាមផ្លូវថ្នល់រវាងក្រុងសានទូនិងគុនមិញ ។
តាមផ្លូវថ្នល់នេះដែរ ចម្ងាយ១២៥ម៉ែត្រពីកន្លែងគ្រោះថ្នាក់នេះមានការបុកបន្តកន្ទុយគ្នារបស់រថយន្តដល់ទៅ១១គ្រឿងកើតមានតែ១៤នាទីក្រោយគ្រោះថ្នាក់ទីមួយដោយក្នុងការបុកបន្តកន្ទុយគ្នានោះបណ្តាលឱ្យមនុស្សស្លាប់៩នាក់ និងរបួស១៧នាក់ ។ ពួកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ