ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​​វាយ​លើ​ស្ត្រីភេទ​​៤​ដែក​ស្បែង​​បែកចិញ្ចើម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​​ប៉ូលិស​ម្នាក់​ត្រូវ​ប៉ូលិស​​​ប៉ុស្តិ៍​បឹង​កក់​២ ចាប់​ខ្លួន ហើយត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចោម​រោម​វាយជាំ​មុខ បាក់​ធ្មេញ​បន្ទាប់ពី​មន្ត្រី​​​ប៉ូលិស​រូប​នោះ​​ប្រើ​អំពើ​ហិ.ង្សា​យ៉ាង​ព្រៃ​ផ្សៃ​ទៅលើ​ស្ត្រី​ម្នាក់​ដោយវាយ​នឹង​ដែក​ស្បែង បណ្តាល​ឱ្យ​បែក​ចិញ្ចើម ជាំដៃ និងខ្លួន​ ។ ​ហេតុ​ការណ៍​​​ហិ.ង្សា​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៧​និង​

រាជធានីភ្នំពេញ ៖ មន្ត្រី​​ប៉ូលិស​ម្នាក់​ត្រូវ​ប៉ូលិស​​​ប៉ុស្តិ៍​បឹង​កក់​២ ចាប់​ខ្លួន ហើយត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចោម​រោម​វាយជាំ​មុខ បាក់​ធ្មេញ​បន្ទាប់ពី​មន្ត្រី​​​ប៉ូលិស​រូប​នោះ​​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ​ទៅលើ​ស្ត្រី​ម្នាក់​ដោយវាយ​នឹង​ដែក​ស្បែង បណ្តាល​ឱ្យ​បែក​ចិញ្ចើម ជាំដៃ និងខ្លួន​ ។  ​ហេតុ​ការណ៍​​​ហិង្សា​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹកថ្ងៃទី​៦ ឧសភា ​២០១២ ​នៅ​តាម​ផ្លូវលេខ​៦០៨ ​ខាង​ជើង​វត្ត​នាគ​វ័ន​ សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌទួល​គោក ​។

​ជន​បង្ក​របួស​ស្នាម​ឈ្មោះ​រស់ ច័ន្ទដារ៉ា ​ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ជា​មន្ត្រី​ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំងការជួញដូរ​មនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​​រាជធានីភ្នំពេញ មាន​លំនៅ​ផ្ទះ​លេខ​២៤ ផ្លូវលេខ​​៦០៨ ​សង្កាត់​បឹង​កក់​​២ ខណ្ឌទួល​គោក។ ​ចំណែក​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​​យ៉ុន ​ជន់ អាយុ​៤៨​ឆ្នាំ ជាអ្នក​បោក​គក់​​មានលំនៅ​ផ្ទះ​​លេខ​២៣ បាន​រង​របួស​បែក​ចិញ្ចើម​​ដេរ​​៥​ថ្នេរ​​ជាំដៃ និង​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕