រាជធានីភ្នំពេញ ៖ បុរសម្នាក់អះអាងថា ខ្លួនជាអ្នកបើកបរឡានអតីតចៅហ្វាយខេត្តបាត់ដំបង បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៦ ឧសភា ២០១២ ដោយជាប់ពាក់ព័ន្ធករណីផ្ទុះអាវុធអនាធិបតេយ្យ១គ្រាប់ ។ បុរសនេះឈ្មោះសុខ សុផានិត អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យមន្ត្រីព្រឹទ្ធសភា ស្នាក់នៅផ្ទះលេខ8E3 អគារ D ផ្លូវលេខ២១១ បុរីកីឡា សង្កាត់វាលវែង ខណ្ឌ៧មករា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ