ខេត្តកំពង់ចាម ៖ ស្រុកចំនួន៣នៅខេត្តកំពង់ចាម ក្នុងនោះមានស្រុកក្រូចឆ្មារ ស្រុកបាធាយ និងស្រុកកងមាស នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ត្រូវទទួលរងដោយសារខ្យល់ព្យុះយ៉ាងខ្លាំងលាយឡំទៅដោយផ្លេកបន្ទោរផ្គររន្ទះ កាលពីល្ងាចថ្ងៃទី៥ ឧសភា ២០១២ ជាហេតុបណ្តាលឱ្យផ្ទះរបស់អ្នកស្រុកបានរងការខូចខាតប៉ើងដំបូល និងរលំបាក់ចំនួន២៤ខ្នង និងស្លាកគណបក្សចំនួន៣ តែមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់នោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ