ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គីម​​​ជុងអ៊ុន​​គ្រោង​មក​​​ចិននា​ឆ្នាំនេះ​

14 ឆ្នាំ មុន

កាសែត​ជប៉ុន​NIIHON KEIZAI ចេញ​ផ្សាយ​ថ្ងៃទី​​៦ឧសភា​អះអាង​ថា​​​មេដឹកនាំ​​វ័យ​ក្មេង​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​​មាន​បំណង​​មក​កាន់​​​​ក្រុង​ប៉េកាំង​នា​ឆ្នាំនេះ​ ទោះបី​ជា​មាន​បរិយា​កាស​​តានតឹង​ក្រោយការ​បាញ់​​បង្ហោះ​​កាំជ្រួច​​មួយ​​​​របស់​​ក្រុង​ព្យុងយ៉ាង​​ក៏ដោយ​ ។​
​​កូរ៉េខាង​ជើង​​ក៏​អាច​​កំពុង​​តែរៀបចំ​​ធ្វើ​​​​ដែរនូវ​ការ​​​សាក​ល្បង​​នុយ​ក្លេអ៊ែរ​​ ក្រោយ​ការ​សាក​ល្បង​​នាឆ្នាំ​២០០៦​និងឆ្នាំ​២០០៩​ដែល​ញ៉ាំង​ឱ្យ​មាន​​​ទណ្ឌកម្ម​​​យ៉ាង​​​តឹងតែង​នានា​​ពីសំណាក់​​​ក្រុម​​​ប្រឹក្សា​សន្តិសុខ​អ.ស.ប ។​ ​

​លោក​​គីម​យ៉ុង​អ៊ីលទទួល​​បន្ទុក​​ខាង​ទំនាក់​ទំនង​​អន្តរជាតិ​​របស់​​បក្ស​ពលករ​កូរេ​​ខាងជើង​​ បានមក​​បំពេញ​ទស្សន​កិច្ច​​នៅក្រុង​​ប៉េកាំង​​កាលពី​​ដំណាច់​​ខែមេសា​ដើម្បី​​ជម្រាប​​ជូន​ប្រធានាធិបតី​​​ចិន​​លោក​ហ៊ូជីន​តាវ​ពីគម្រោង​​ទស្សនកិច្ច​​​របស់​​​លោក​គីម​​ជុងអ៊ុន​ ​​ក្នុង​ទីក្រុង​​ប៉េកាំង ។  យោង​​តាម​កាសែត​​​​ជប៉ុន​​នោះ​ថា លោក​ហ៊ូ​បាន​​​​យល់​​​ស្រប​តាម​​សំណើ​​​នោះ ។ ​មេដឹកនាំ​​កូរ៉េខាង​ជើង​​ហាក់​ដូច​ជាចង់ឱ្យ​​មាន​ការ​​ខិតជិត​គ្នា​​កាន់​តែ​​ខ្លាំង​ថែមទៀត ​ជាមួយ​សម្ព័ន្ធ​​​មិត្ត​តែមួយ​គត់​​​នោះ​​របស់​ខ្លួន ។​

​កាសែត​ NIHON KEIZAI បន្ត​ថា ជន​លេខមួយ​ចិន​បាន​​ប្រាប់​​ដល់​​ក្រុងព្យុងយ៉ាង​​​ពី​បំណង​ចង់​ឃើញ​​កូរ៉េ​​ខាង​ជើង​​​ផ្អាក​ការ​សាក​​ល្បង​​នុយក្លេអ៊ែរ​​​​ថ្មីទៀត​ហើយ​យកល្អ​ងាក​​មក​ធ្វើ​ការ​កែទម្រង់​​សេដ្ឋកិច្ចវិញ ៕​