ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស ប៉េអឹម​​ដាក់​ប៉ុស្តិ៍​​​ជជុះ​​ស្ទាក់​ឡាន​ដឹក​ស្រូវ​យក​លុយ​

14 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ទោះ​បីជា​មានបទបញ្ជា​ពី​​លោក​នាយ​ឧត្តម​សេនីយ៍​​ នេត ​សាវឿន ​អគ្គ​ស្នងការ​​នគរបាល​​ជាតិ​ ពិសេស​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​របស់​​សម្តេចតេជោ ហ៊ុន សែន ​​ប្រមុខ​នៃ​រាជា​​រដ្ឋាភិបាល​​កម្ពុជា​ឱ្យ​សមត្ថ​កិច្ច​ អភិ​បាល​ខេត្ត​ អភិ​បាល​ស្រុក​ត្រូវតែ​បង្ក្រាប​ឱ្យ​អស់​​កុង​ត្រូល​ជជុះ​ដែល​​ដាក់​​ប៉ុស្តិ៍​​ស្ទាក់​ចាប់​រថយន្ត​ដឹក​​ទំនិញ​​ពី​ប្រជាពលរដ្ឋ​​​យក​លុយ​យ៉ាង​ណា​ក៏​ដោយ​​ ក៏​បញ្ហា​នេះ​នៅតែមាន ​​ពិសេស​​ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​​មិនត្រូវ​បាន​​គេ​យក​ចិត្តទុកដាក់​​អនុ​វត្តឡើយ ​ដែល​កុងត្រូល​នេះ​បាន​​ស្ទាក់​រថយន្ត​ដឹក​ស្រូវរបស់​ប្រជាពលរដ្ឋ​​​យក​លុយ​មិន​ប្រណី​ដៃ​ ។

ប្រជាពលរដ្ឋ​រស់​នៅ​ផ្សារ​ភ្នំ​​ដិន ស្រុក​គិរីវង់ បាន​ប្រាប់​កោះសន្តិ​ភាពឱ្យ​ដឹងថា មិន​ថា​ពី​មុន​ឬបច្ចុ​ប្បន្ន​​នោះ​ទេ ​សមត្ថ​កិច្ចស្លៀក​​ពាក់​ស៊ីវិល​​បាន​​អង្គុយ​នៅតាម​​រោង​កាហ្វេ​​ខាង​​​ជើង​​ភ្នំដិន​ចាំ​​ឃាត់​រថយន្ត​ដឹក​​ស្រូវយក​លុយ​ជារៀង​រាល់ថ្ងៃ​មិន​ដែល​អាក់​ខាន​​ឡើយ ហើយ​​សមត្ថ​កិច្ច​ទាំងនោះ​​មាន​ប៉ូលិស​​អន្តោ​ប្រវេសន៍ និងប៉េអឹម​ខេត្ត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕