រាជធានីភ្នំពេញ ៖ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៥ ឧសភា ២០១២ បានជួបសំណេះសំណាលជាមួយប្រធានសាខាបក្ស និងអនុសាខាបក្សចំនួន៦៣១នាក់ មកពីសង្កាត់ចំនួន១០ ក្នុងខណ្ឌទួលគោក ក្រោមអធិបតីភាពលោកស៊ីម កា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ នាង ផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក ។
ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយសង្កាត់ ខណ្ឌទួលគោក ប្រធានសាខាបក្ស អនុសាខាបក្ស និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ