មន្ត្រីទាំងឡាយគូសបញ្ជាក់កាលពីថ្ងៃទី៥ ឧសភា ថា កងកម្លាំងសន្តិសុខបានសម្លាប់មេបញ្ជាការពួកតាលីបង់១៧នាក់ក្នុងខេត្តហែលម៉ង់ចម្ងាយ៥៥៥គីឡូម៉ែត្រខាងត្បូងក្រុងកាប៊ុលរយៈពេល២ថ្ងៃចុងក្រោយនេះ ។
ភ្នាក់ងារសន្តិសុខអាហ្វហ្គានីស្ថានម្នាក់គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ក្នុងប្រតិបត្តិការមួយចំនួនកងកម្លាំងសន្តិសុខក្នុងតំបន់ម៉ារចា ណាដអាលី និងហ្សុឺរេស្ក៍ បានសម្លាប់មេបញ្ជាការតាលីបង់១៧នាក់ចាប់ពីថ្ងៃទី៤ ឧសភា មក ។ មេបញ្ជាការទាំងនោះគ្រោងធ្វើការវាយប្រហារអគារទាំងឡាយរបស់រដ្ឋាភិបាលនៅតាមកន្លែងផ្សេងៗក្នុងខេត្តនេះ ក៏ប៉ុន្តែកងកម្លាំងសន្តិសុខក្រោយទទួលបានព័ត៌មាននានាបានធ្វើការវាយប្រហារដោយឆាប់រហ័សកម្ទេចការប៉ុនប៉ងទាំងនោះរបស់ពួកគេ ។
ជនឈ្មោះការី យូស៊ូហ្វ អាហ៍ម៉ាឌី ដែលអះអាងថា រូបគេជាអ្នកនាំពាក្យរបស់ពួកតាលីបង់បានបដិសេធព័ត៌មាននោះរបស់ម៉ាសីុនឃោសនាតាមទូរស័ព្ទពីកន្លែងសម្ងាត់មួយដោយនិយាយថា ប្រតិបត្តិការឈ្មោះ AL-FAROOQ របស់ពួកតាលីបង់ត្រូវធ្វើក្នុងខេត្តហែលម៉ង់ និងថា ទាហានអាហ្វហ្គានីស្ថាន និងបរទេសជាច្រើននាក់បានត្រូវស្លាប់ ៕
ចែករំលែកព័តមាននេះ