ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ជាន់​ខ្ពស់​វិស័យ​ការ​ងារ​អាស៊ាន​​បាន​ជួប​ប្រជុំ​គ្នា​​ពិភាក្សា ​​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​ការងាររបស់​និយោជិត-បុគ្គ​លិក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​មន្ដ្រីជាន់ខ្ពស់​ការ​ងារ​អាស៊ាន​លើក​ទី​៨ (8th SLOM) ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​នៅ​ថ្ងៃ​ទី​៦-៧​ ឧសភា ២០១២​ នៅ​សណ្ឋាគា​រអាំង​ទែ​រ​កង់​ទី​ណ​ង់​តា​ល់ដែល​កិច្ច​ប្រជុំ​​នេះ​ក្រសួង​ការងារ​កម្ពុជា​ធ្វើ​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ ដោយ​អនុវត្ដ​ទៅ​តាម​វេ​ណ​នៃ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២​របស់​ប្រទេស​កម្ពុជា​។

កិច្ចប្រជុំ​លើក​ទី​៨​ធ្វើ​ឡើង​ក្នុង​គោលបំណង​អនុវត្ដន៍​នូវ​សេចក្ដីសម្រេច​នានា​របស់​ប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន​បាន​កំណត់​ភារកិច្ច​ជូន​រដ្ឋមន្ដ្រី​ការ​ងារ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ឱ្យ​អនុ​វត្ដន៍​ផ្ទាល់​ពី​បញ្ហា​ពាក់​ព័​ន្ធក្នុង​វិស័​យ​ការងារ​ដូច​ជាបញ្ហា​ទេសន្ដរប្រវេសន៍​, ​សន្ដិសុខ​សង្គម​, ​សុខ​ភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​, ទំនាក់​ទំន​ង​​វិជ្ជាជីវៈ​, ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ, ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស, ​ការងារ និង​មុខរបរ​, ​ការ​ទទួលស្គាល់​ជំនា​ញ និង​ស្ដង់ដា​រជាតិ​សមត្ថកិច្ច​ភាព​ជាដើម​។

កិច្ចប្រជុំ​នេះ គឺជា​ការ​ជួបជុំ​គ្នា​រវាង​ឧត្ដមមន្ដ្រី​នៃ​វិ​ស័យ​ការងារ​មកពីបណ្ដា​ប្រទេស​ជា​សមាជិក អាស៊ាន ដើម្បី​ស្ដាប់​របាយការណ៍ពិនិត្យ​តាម​ដាន និង​អនុម័ត​យល់​ព្រមទៅ​លើ​ការ​អនុវត្ដ​នៃ​សកម្ម​ភាព​ការងារ និង​គម្រោង​ការងារ​របស់​ក្រុម​ការ​ងារ​និង​គណៈកម្មការ​ជំនាញ​ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​និង​ត្រួតពិនិត្យរបស់​ខ្លួន​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕