ក្នុងសុន្ទរកថាលើកដំបូងថ្លែងកាលពីថ្ងៃទី៥ ឧសភានៅមុខសាធារណជនចាប់តាំងពីលោកឡើងកាន់អំណាចពីខែកុម្ភៈមក ប្រធានាធិបតីយេម៉ែនលោកអាប់ដីរ៉ាបប៊ូម៉ាន់សួហាឌី បានសន្យាបន្តសង្គ្រាមប្រឆាំងអាល់កៃដារហូតដល់លុបបំបាត់ចោលពួកនេះលើដែនដីយេម៉ែន ។
ក្នុងពិធីមួយនៅក្រុងសាណាលោកហាឌីថ្លែងថា ការប្រយុទ្ធរបស់យើងជាមួយអាល់កៃដានិងពុំបញ្ចប់ឡើយមុនពេលកម្ទេចពួកភេរវករទាំងអស់និងការវិលត្រឡប់មកផ្ទះសម្បែងវិញ របស់ពួកជនភៀសខ្លួន ។
ចាប់តាំងពីលោកហាឌីឡើងកាន់អំណាចពីខែកុម្ភៈមក កងទ័ពយេម៉ែនបានបង្កើនប្រតិបត្តិការប្រឆាំងអាល់កៃដានៅឧបទ្វីបអារ៉ាប់ដែលវាយដណ្តើមកាន់កាប់តំបន់ជាច្រើននៅភាគខាងត្បូងយេម៉ែនឆ្លៀតឱកាសមានភាពចលាចលដោយសារវិបត្តិនយោបាយក្នុងប្រទេសមក ៕
ចែករំលែកព័តមាននេះ