រាជធានីភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែគិតខ្លី បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយប្រើក្រមាចងកសម្លាប់ខ្លួននៅបន្ទប់ក្នុងផ្ទះ ព្រោះតែខឹងម្តាយស្តីបន្ទោសរឿងនិយាយទូរស័ព្ទទាំងយប់អធ្រាត្រជាមួយសង្សារ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៥ ឧសភា ២០១២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនរងគ្រោះឈ្មោះផល បញ្ញា អាយុ២១ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ។ ចំពោះមូលហេតុដែលនាំឱ្យយុវជននេះចងកសម្លាប់ខ្លួនត្រូវបានក្រុមគ្រួសារបញ្ជាក់ថា នៅវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៥ ឧសភា ឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយសង្សារមិនព្រមដេក ម្តាយក៏ស្តីបន្ទោសបន្តិចបន្តួច លុះម៉ោងប្រមាណ១១ និង៣០នាទី ក៏ដើរទៅមើលកូនម្តងទៀត ស្រាប់តែស្លុតចិត្ត ដោយសារឃើញកូនប្រុសយកក្រមាចងកនឹងធ្នឹមផ្ទះនៅក្នុងបន្ទប់ស្លាប់ទៅហើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ